អាងខ្លួនជាឧត្ដមសេនីយ៍ សុំស្នេហ៍នាងមិនបានឈានទៅដល់
(ភ្នំពេញ)៖ ឧត្ដមសេនីយ៍នគរបាលម្នាក់ស្លៀកពាក់ស៊ីវិល បានមកផឹកស៊ី ខណៈស្រវឹងស្រឿងៗ សុំស្នេហ៍ពីស្ត្រីម្ចាស់ ហាងមិនបាន ឈានទៅដល់ដក កាំភ្លើងខ្លីគំរាមបាញ់បណ្ដាលឲ្យភ្ញៀវផឹកស៊ីដូចគ្នារត់ចែកជើងគ្នា។ ហេតុការណ៍នេះ បាន បង្កឱ្យមានការភ្ញាក់ផ្អើល កាលពី វេលា ម៉ោង ១ និង ៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃ ពុធ ទី ១២ ខែសីហា ឆ្នាំ ២០២០ នៅ ហាង ផឹកស៊ី យីហោ វិមាន ព្រិល ស្ថិតនៅតាម បណ្តោយ ផ្លូវ ១៦៣ សង្កា ត់ ទួល ទំពូង ទី ១ ខណ្ឌចំការមន ។
ខ្មាន់កាំភ្លើង ឈ្មោះ ជិន សាមឺឌី
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្លៀកពាក់ស៊ីវិល ក៏ប៉ុន្តែបានត្រូវគេ ស្គាល់ថាជាឧត្តមសេនីយ៍ត្រី( ផ្កាយ ១) បានជិះរថយន្ត ម៉ាក ឡិចស៊ីស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ នគរបាល 2.7119 បានចូលទៅហាងផឹកស៊ីដែលមាន យីហោ ” វិមាន ព្រិល ” ។
ខ្មាន់កាំភ្លើងជាឧត្តមសេនីយ៍ត្រីឈ្មោះ ជិន សាមឺឌី
ប្រភពបានបញ្ជាក់ថាៈ ខណៈស្រវឹងស្រឿងៗបុរសម្នាក់ នោះបានសុំស្នេហ៍ពីម្ចាស់ហាង ក៏ប៉ុន្តែស្ត្រីម្ចាស់ហាងមានប្រតិកម្ម ដើម្បីការពារ សិទ្ធិ និងកិត្តិយស របស់ខ្លួនបង្កឱ្យបុរស នោះមានភាពអាម៉ាស់ និង ខឹងសម្បាយ៉ាងខ្លាំងដោយសារការ ចែចង់សុំស្នេហ៍មិនបានហើយក៏ស្រាប់តែផ្ទុះ ហិង្សាជាមួយម្ចាស់ហាងមួយប្រាវ រួចក៏បើករថយន្តចេញបាត់ទៅ ។
រថយន្តរបស់ខ្មាន់កាំភ្លើងម៉ាក ឡិច ស៊ីសពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខនគរបាល 2.7119
ប្រភពបានបន្តទៀតថា មួយសន្ទុះក្រោយមកស្រាប់តែបើករថយន្តមក ហាង ផឹកស៊ី ” វិមាន ព្រិល ” វិញ បានដក កាំភ្លើងគំរាមបាញ់ ត្រូវបានម្ចាស់ ហាងរាយការណ៍ទៅកងកម្លាំង នគរបាល និង អាវុធហត្ថ ចំការមនឱ្យជួយធ្វើ អន្តរាគមន៍ ។ កងកម្លាំងមានសមត្ថកិច្ច បានចុះទៅដល់កន្លែងភ្លាមៗតែជនបង្កបានឡើងរថយន្តបើកគេចចេញ ពី កន្លែងកើតហេតុ ហើយក៏ត្រូវបានសមត្ថកិច្ចដេញតាម ពីក្រោយរហូតដល់ផ្លូវជាតិលេខ ១ ស្ថិតក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ទើបឃាត់រថយន្ត និងបុរសម្នាក់ដែលជាខ្មាន់កាំភ្លើងនោះបានហើយ ក៏បាននាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌចំការមនវិញ ។
ស្ត្រីម្ចាស់ ហាង ផឹកស៊ីយីហោវិមានព្រិល
បន្ទាប់ពីបញ្ជូន ជនបង្កនោះមកដល់អធិការដ្ឋាននគរបាល ខណ្ឌចំការមន សមត្ថកិច្ចបានបង្ហាញ អត្តសញ្ញាណជនបង្កនោះឱ្យដឹងថាមានឈ្មោះ ជិន សាមី ឌី អាយុ ៣២ ឆ្នាំ មានឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ត្រី (អនុប្រធាននាយកដ្ឋាន ) ទីលំនៅផ្ទះលេខ ១៥V ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
បច្ចុប្បន្នឧត្តមសេនីយ៍ខាងលើ ត្រូវបានសមត្ថកិច្ចនាំមកសាកសួរបន្ថែម ។ រីឯស្ត្រីម្នាក់ដែលជាម្ចាស់ហាងខាងលើ ក៏ ត្រូវបានសមត្ថកិច្ចអញ្ជើញមកកាន់អធិការដ្ឋានខណ្ឌចំការមនផងដែរ ដើម្បីសាកសួរពីមូលហេតុ និងចាត់ការតាមផ្លូវ ច្បាប់ ។