ឯកឧត្តម​នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ចាត់ឲ្យ​ឯកឧត្តម​ឧត្តមសេនីយ៍ឯក យឹម លាង ចុះបំពេញបេសកកម្មស្រាវជ្រាវ ទប់ស្កាត់ បង្ក្រាបបទល្មើសសេដ្ឋកិច្ច

ឯកឧត្តម​នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃ​ទី​ ១១​ ខែ​ សីហា​ ឆ្នាំ​ ២០២០​បានចាត់ឲ្យ​ឯកឧត្តម​ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ចុះបំពេញបេសកកម្មស្រាវជ្រាវ ទប់ស្កាត់ បង្ក្រាបបទល្មើសសេដ្ឋកិច្ច និងបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ខេត្តកណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ បន្ទាយមានជ័យ បាត់ដំបង និងខេត្ដប៉ៃលិន។

Banner Sidebar 1 – ទឹកលាងដៃ

នៅក្នុង​លិខិត​ចាត់​បញ្ជូន​នេះ​បានបញ្ជាក់​ថា​ មាននាយនគរបាលជាតិជាន់ខ្ពស់ចំនួន​ ៤​ រូប​ បាន​អមដំណើរ​ ឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​ យឹម​ លាង​ ក្នុង​នោះមាន​ លោកឧត្ដមសេនីយ៍​ឯក​ ចាន់​ ប៊ុនធឿន​ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ លោកឧត្ដមសេនីយ៍​ឯក​ ង៉េង​ ជួរ​ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ លោកឧត្ដមសេនីយ៍​ទោ​ អ៉ឹង​ ដារ៉េត​ ប្រធាន​អង្គភាព​អន្តរាគមន៍​ និង​ ឧត្ដមសេនីយ៍​ត្រី​ ហឿន​ វីណា​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ។ 

ឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​ យឹម​ លាង​ និង​ សមាជិក​រួម​ដំណើរ​ មាន​ភារកិច្ច​ចុះស្រាវជ្រាវ​រកភស្តុតាង​ និង​ ជនល្មើស​ កសាងសំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​ ដោយសហការជាមួយ​អាជ្ញាធរ​ដែនដី​ និង​ ស្ថាប័ន​ពាក់ព័ន្ធ​ ។

អត្ថបទដែលជាប់ទាក់ទង