ចាប់​ថៅកែ​ផលិតស្កត្នោតក្លែងក្លាយ​៨ដង​តែមិនដែលបញ្ជូនទៅតុលាការ​

កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្តាល​ ក្រោម​ការដឹកនាំ​របស់​ ព្រះរាជអាជ្ញា​រង​ ឯក​ ស៊ុនរស្មី​ បានចុះ​បង្ក្រាបទីតាំងលួចផលិតស្ករត្នោតក្លែងក្លាយមួយកន្លែង ស្ថិតនៅភូមិរំលិច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ដែល​មានថៅកែឈ្មោះ​ ជួន​ មុំ​ ភេទ​ស្រី​ អាយុ​ ៤៩​ ឆ្នាំ​ ។  ប៉ុន្តែ​ព្រះរាជអាជ្ញា​រង​ ​មិន​បាន​អោយសមត្ថកិច្ចឃាត់​ខ្លួន​ថៅកែ​ផលិត​ស្កត្នោតក្លែងក្លាយនេះទេ​ ។  

Banner Sidebar 1 – ទឹកលាងដៃ

មហាជន​មានចម្ងល់​ជាខ្លាំង​ថា​ ហេតុអ្វី​បានជាជនល្មេីសដែល​ផលិត​ស្កត្នោតក្លែងក្លាយ​បង្ករផលប៉ះពាល់សុខភាព​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​ បែជាមិនឃាត់ខ្លួនទៅវិញ​ ?  បេីតាមប្រភព​ពី​សមត្ថកិច្ច​បានអោយដឹងថា​ ថៅកែ​ផលិតស្កត្នោតក្លែងក្លាយនេះ​សមត្ថកិច្ច​ធ្លាប់​ឃាត់​ខ្លួន​ចំនួន​ ៨​ លេីករួចមកហេីយ​ តែ​ខា​ង​តំណាង​អយ្យការ​គ្រាន់​តែ​អោយអប់រំធ្វេី​កិច្ចសន្យា​ហេីយ​អោយទៅវិញ​ រក្សាទុក​តែសំណុំរឿង​នៅតុលាការតែ​ប៉ុណ្ណោះ​ ។

អត្ថបទដែលជាប់ទាក់ទង