បុរសជាប្តីដែលប្រេីហិង្សាលេីប្រពន្ធត្រូវបានឃាត់ ខ្លួនអប់រំនៅស្រុកសង្កែ ខេត្តបាត់ដំបង
កាលពីថ្ងៃទី២០ខែសីហា ឆ្នាំ២០២០វេលាម៉ោង១៧និង២៣នាទី ចំណុចក្រុម១៥ ភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង មានអំពេីហិង្សាក្នុងគ្រួសារ(ប្តីវាយប្រពន្ធ)មួយកេីតឡេីងដែលករណីនេះបង្កដោយប្តីឈ្មោះយ៉ែម សារ៉េត ហៅ គល់ អាយុ៣៦ឆ្នាំមានទីលំនៅចំណុចកេីតហេតុ បានយកដៃវាយប្រពន្ធមួយដៃត្រូវចំក្បាលខាងឆ្វេងនិងទាត់មួយជេីងដែលប្រពន្ធឈ្មោះកឺ គឿន អាយុ៣៥ឆ្នាំរស់នៅជាមួយគ្នា។

មូលហេតុនៃអំពេីហិង្សានេះដោយសារប្តីខឹងប្រពន្ធលក់ដីមួយកន្លឺងមានអណ្តូងទទឹង០៥ម៉ែត្រ បណ្តោយ០៨ម៉ែត្រ លក់ក្នុងតម្លៃ៥០០,០០០រៀល(ហាសិបម៉ឺនរៀល) (ជាតំលៃថោក)ឱ្យទៅប្អូនថ្លៃឈ្មោះ កឺ ម៉ៅ ភេទស្រី អាយុ២៥ឆ្នាំមានទីលំនៅភូមិ ឃុំ ជាមួយ ។
ក្រោយកេីតហេតុរហូតដល់ថ្ងៃទី២២ខែសីហាឆ្នាំ២០២០ទេីបជនរងគ្រោះជាប្រពន្ធមកដាក់បណ្តឹងនៅអធិការដ្ឋានគរបាលស្រុកសង្កែ ដោយសំណូមពរសុំឱ្យសមត្ថកិច្ចធ្វេីការអប់រំណែនាំ។
អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ ដឹកនាំឱ្យធ្វេីការនាំខ្លួនបុរសជាប្តីមកធ្វេីការសាកសួរពីករណីហិង្សាខាងលេី នៅអធិការដ្ឋាននគរបាលស្រុក។
ក្រោយពីបានសារភាពទទួលស្គាល់កំហុសរបស់ខ្លួននិងដោយបានធ្វេីកិច្ចសន្យាអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពបែបនេះបន្តទៀត រួចបានបញ្ជូនខ្លួនទៅមណ្ឌលអប់រំបន្សាបគ្រឿងញៀននៅស្រុកបវេលដោយសារបុរសជាប្តីរូបនេះមានប្រេីប្រាស់គ្រឿងញៀនផង។
សូមជម្រាបជូនថា ករណីហិង្សាមួយនេះត្រូវបានអ្នកប្រេីប្រាស់បណ្តាញសង្គមផុស Post រូបភាពនិងស៊ែរ Share ចែកចាយបន្តនូវឃ្លីបវីដេអូយ៉ាងព្រោងព្រាតនាប៉ុន្មានថ្ងៃនេះនិងបានស្នេីឱ្យសមត្ថកិច្ចនគរបាលចាត់វិធានការចំពោះករណីនេះ៕

