ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការង្រឹងវិធានការសន្ដិសុខ និងការងារប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការង្រឹងវិធានការសន្ដិសុខ និងការងារប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស។
កិច្ចប្រជុំនេះ ត្រូវបានធ្វេីឡេីងនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពី អគ្គស្នងការរង, ប្រធាននាយកដ្ឋាន, ស្នងការ ស្នងការរងរាជធានី-ខេត្ត និងមន្ដ្រីនគរបាលពាក់ព័ន្ធជាច្រេីនរូបទៀតផងដែរ។
ក្នុងពិធីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានផ្ដល់កិត្តិយសអញ្ជេីញបំពាក់ឋានន្ដរស័ក្ដិថ្នាក់ ឧត្តមសេនីយ៍ទោ ជូនស្នងការនគរបាលខេត្ត ចំនួន៤រូបផងដែរ៕