មេពេជ្ឈឃាតសម្លាប់មនុស្សប្រមាណ​ ២​ ម៉ឺន​ នាក់​នៅ​គុក​ទួល​ស្លែង​ទទួលមរណភាព​

អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម លោក កាំង ហ្កេចអ៊ាវ ហៅឌុច ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​ការសម្កាប់​មនុស្ស​ប្រមាណ​ ២​ ម៉ឺន​នាក់​ ក្នុងរបបខ្មែរ​ក្រហម​បាន​ទទួលមរណភាព​នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅរំលងអធ្រាត្រយប់ថ្ងៃទី១ឈានចូលថ្ងៃទី២ខែកញ្ញាម៉ោង០០:៥១នាទី។​ នេះបើតាមអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមលោក នេត ភ័ត្រ្តា។​

Banner Sidebar 1 – ទឹកលាងដៃ

ឌុចត្រូវបានផ្តន្ទាទោសដោយអង្គជំនុំជម្រះសាលាដំបូងនៃអ.វ.ត.កនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែងដោយសម្រេចផ្តន្ទាទោសដាក់ពន្ថនាគាររយៈពេល ៣៥ ឆ្នាំ សងការជាប់ឃុំខុសច្បាប់ ១០ ឆ្នាំនិងសំណងលើការសហការចំនួន ៦ ឆ្នាំ ទោសដែលត្រូវអនុវត្តគឺ ១៩ ឆ្នាំ។ ប៉ុន្តែព្រះរាជអាជ្ញាប្តឹងសាទុក្ខជំទាស់។

អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចសេចក្តីនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុចដាក់ពន្ធនាគារអស់មួយជីវិត។

នៅថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០១៣ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីអនុវត្តទោសជាប់ពន្ធនាគារដែលនៅសល់របស់គាត់​ ។  

នៅយប់ថ្ងៃទី​ ៣១​ ខែ​ សីហា​ ឆ្នាំ​ ២០២០​ អាំង​ ហ្គេចអ៊ាវ​ ហៅ​ឌុច​ បានធ្លាក់ខ្លួនឈឺធ្ងន់​  មន្រ្តី​ពន្ធនាគារ​បានបញ្ជូនគាត់ទៅ​ព្យាបាល​នៅ​ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​ សូវៀត​ ។  ទោះបី​ក្រុមគ្រូពេទ្យជួយសង្គ្រោះ​យ៉ាង​ណា​ក៏បានអាចជួយបានហេីយគាត់បានស្លាប់បាត់ជីវិតនៅ​វេលា​យប់រំលងអាធ្រាត​ថ្ងៃទី​ ២​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២០​ ។

អត្ថបទដែលជាប់ទាក់ទង