ឃាតករ​រំលោភ​សម្លាប់​ក្មេង​ស្រី​ ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ចាប់ខ្លួន​

ជនសង្ស័យ​ករណី​រំលោភ​សម្លាប់​ក្មេង​ស្រី​អាយុ​ ១៤​ ឆ្នាំ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ ចាប់​ឃាត់​ខ្លួន​បាននៅ​ព្រឹក​ថ្ងៃ​ទី​ ២​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២០​ នៅ​គល់​ស្ពាន​ព្រែក​ព្នៅ​ ។ 

Banner Sidebar 1 – ទឹកលាងដៃ

ប្រតិបត្តិការ​តាមចាប់ខ្លួន​ឃាតករ​រូបនេះ​ដឹកនាំ​ដោយឧត្ដមសេនីយ៍​ត្រី​ ជាវ​ វិបុល​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ​ ។  

គួរបញ្ជាក់ថា​ នៅវេលាម៉ោង ១៦:​០០នាទី ថ្ងៃទី ០១ខែកញ្ញា ឆ្នាំ២០២០ នៅចំនុច បន្ទប់ជួល​លេខ២៣ ក្រុម២ ភូមិជ្រៃកោងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ  មានករណីរំលោភសម្លាប់ (​ អាក​ )​ មួយលើកបណ្ដាលអោយ​ស្លាប់មនុស្សម្នាក់។ 

ជនរងគ្រោះឈ្មោះ  ពីង ស្រីពេជ្រ ភេទស្រី ១៤ឆ្នាំមុខរបរ សិស្ស វិទ្យាល័យហ៊ុនសែន ជម្ពូវ័ន   មានស្រុកកំណើតនៅភូមិ ដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម  បច្ចុប្បន្នស្នាក់នៅ កន្លែងកើតហេតុខាងលើ។ 

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ នាំយកទៅសាកសួរដេីម្បី​កសាងសំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​ ។  

អត្ថបទដែលជាប់ទាក់ទង