កាំង ហ្គេចអ៊ាវ ហៅឌុច ជានរណា?

Banner Sidebar 1 – ទឹកលាងដៃ

កាំង ហ្គេក អ៊ាវ ហៅ ឌុច កើត នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ១៩៤២ នៅភូមិ ពៅវើយ ឃុំ ពាម បា ង ស្រុក ស្ទោង ខេត្ត កំពង់ធំ ។ ឪពុករបស់គាត់ស្លាប់នៅក្នុងឆ្នាំ ១៩៩០ និង ម្តាយរបស់គាត់នៅរស់រហូតដល់សព្វថ្ងៃ ។ អ្នកទាំងពីមានកំណើតឈាមជ័រកាត់ចិន ។ ឈ្មោះនៅក្នុងបញ្ជីអាត្រានុកូលដ្ឋានរបស់ឌុ ចគឺកាំ ង ជាវ។ ក្រោយមកឪពុករបស់គាត់បានប្តូរទៅជា យឹម គាវ វិញ ព្រោះហោរាទាយថាឈ្មោះនេះមិនមានសំណាងល្អទេ។ ឈ្មោះ កាំង ជាវ មានន័យថា “ ស្ពឹក ចាស់គំរិល ” ។
ឌុចនៅតែមិនពេញចិត្តនឹងឈ្មោះថ្មីនេះដដែល ។ ហេតុដូច្នេះពេលដែលគាត់មានអាយុ ១៥ ឆ្នាំគាត់បានស្នើសុំ ទៅឪពុករបស់គាត់ឱ្យប្តូរជាថ្មីមួយទៀតទៅជា កាំង ហ្កេចអ៊ាវ វិញ ។ ឆ្លៀតឱកាសនោះផងដែរ ឌុច ក៏បាន កែប្រែ ថ្ងៃ ខែ ឆ្នាំ កំណើត របស់គាត់ ដោយបន្ថយ អាយុ បីឆ្នាំ ព្រោះអាយុពិតរបស់គាត់ចាស់ពេក មិនអាចចុះឈ្មោះចូលរៀនបាន ។ ដូច្នេះ អត្តសញ្ញាណថ្មីរបស់គាត់គឺ កាំង ហ្កេច អ៊ាវ កើត នៅ ថ្ងៃ ទី ១៥ ខែ កុម្ភៈ ឆ្នាំ ១៩៤៥ ។

ទូទាំងរបបកម្ពុជាប្រជាធិបតេយ្យ កាំង ហ្កេច អ៊ាវ ត្រូចបាន ស្គាល់ជាទូទៅថា ឌុច ។ ឈ្មោះនេះត្រូវបានប្រើប្រាស់រហូតដល់ពាក់កណ្តាលទសវត្សរ៍៨០ នៅពេលដែលឈ្មោះរបស់គាត់ត្រូវប្តូរទៅជា ហង់ ពិន វិញ ។ ឌុច គឺ កូនច្បង និង ជា កូនប្រុសទោល ក្នុងចំណោមបងប្អូនប្រាំនាក់ ។ គាត់មានទំនាក់ទំនងល្អជាមួយ ឪពុក ម្តាយ របស់គាត់ និងជាមួយបងប្អូនរបស់គាត់ ។ គាត់ប្រាប់ថា គាត់ឧស្សាហ៍ឈឺណាស់កាលគាត់នៅពីតូច ។ វាជាជំងឺ ដែលគាត់ហៅថាជំងឺ បង្កឡើងដោយភាពក្រីក្រ និងជំងឺនៅជនបទ ។ គាត់ចូលរៀនយឺតក្រោយ អាយុកំណត់ គឺនៅអាយុ ៩ឆ្នាំ ដោយសារគាត់ ជាសិស្សល្អ ពោរពេញទៅដោយការកោតក្រែង និងសេចក្តីគោរពស្រលាញ់ ដ៏ ជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ គាត់បានបញ្ចប់ការសិក្សារបស់គាត់ជាបន្តបន្ទាប់នៅ អនុវិទ្យាល័យកំពង់ធំ នៅវិទ្យាល័យ សៀមរាប និងបន្ទាប់មក នៅវិទ្យាល័យស៊ីសុវត្ថិក្រុងភ្នំពេញ ដែលជាកន្លែងគាត់ទទួលសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ ១៩៦៤ ។
យោងតាមសៀវភៅ “សម្លេង ពី មន្ទី រស -២១” របស់សាស្ត្រាចារ្យ ដេវីដ ឆេនល័រ បានឱ្យដឹងថា ម្តាយរបស់ កាំ ង ហ្គេកអ៊ាវ កាលពីឆ្នាំ១៩៨០ បានឱ្យដឹងថាខួរក្បាលរបស់កូនប្រុសរបស់គាត់គឺ “ ជាប់នឹងសៀវភៅជានិច្ច ” ។ ក្រោយមក ឌុច បានទៅរៀននៅវិទ្យាល័យ ស៊ីសុវត្ថិ ក្រោមការជួយជ្រោមជ្រែងពីអ្នកមានឥទ្ធិពលម្នាក់ ។ ក្នុង ការប្រលងបាក់ឌុប ទូទាំងប្រទេស នៅក្នុង ឆ្នាំ ១៩៥៦ កាំង ហ្គេកអ៊ាវ បានជាប់លេខពីរក្នុងមុខវិជ្ជាគណិតវិទ្យា ។ មិត្តរួមថ្នាក់ របស់កាំង ហ្គេកអ៊ាវ ម្នាក់ បានរំឭកឡើងវិញថាក្នុងសម័យនោះ កាំង ហ្គេកអ៊ាវ គឺជា យុវជនវ័យក្មេង ដែលប្រកាន់ខ្ជាប់នូវភាពឧស្សាហ៍ ព្យាយាម ដោយពុំមានអារម្មណ៍ទៅលើការកម្សាន្តអ្វីផ្សេង ឬ លើបញ្ហាយោបាយទាល់តែសោះ ។

ពី រ-បី ឆ្នាំ បន្ទាប់មកទៀត កាំង ហ្គេក អ៊ាវ បាន ចាប់យកអាជីពជាគ្រូបង្រៀនមុខវិជ្ជា គណិតវិទ្យា នៅ វិទ្យាល័យកំពង់ធំ ។ សិស្សម្នាក់ក្នុងចំណោមអតីតសិស្សរបស់ កាំង ហ្គេក អ៊ាវ ទាំងអស់ ក្រោយមកបាន រំឭកថា “ កាំង ហ្គេក អ៊ាវ ត្រូវបានគេទទួលស្គាល់ ចំពោះភាពច្បាស់លាស់នៅក្នុងការបង្រៀន ហាក់បីដូ ជាគាត់ផ្តិត ចម្លងនូវអត្ថបទ ទាំងមូលចេញពីខួរក្បាលរបស់គាត់ដាក់នៅលើក្តារខៀន ” ។ សហការីម្នាក់ដែលរួមអាជីព ជា គ្រូបង្រៀនផ្នែកជីវវិទ្យា នៅឯវិទ្យាល័យនោះដែរ គឺជាមនុស្សម្នាក់ដែលមានរូបរាងខ្ពស់ស្រឡះជាងគេ ឈ្មោះ ម៉ម ណៃ ( ហៅ ចាន់ ) ។ ក្នុងអំឡុងពេលប៉ុន្មាន ឆ្នាំក្រោយមកនៅពេលដែលបុរសទាំងពីរនេះ បានក្លាយជា សមាជិកនៃបក្សកម្មុយនិស្តកម្ពុជា កាំ ង ហ្គេកអ៊ាវ បានហៅ ម៉ម ណៃ មកធ្វើជាប្រធានអង្គភាព សួរចម្លើយ នៅឯគុកនៃមន្ទី រស -២១ ។ កាំង ហ្គេកអ៊ាវ និង ម៉ម ណៃ ត្រូវបានដឹងតាមរយៈ ឯកសារ ដែលបានបន្សល់ ទុកថា ជាគ្រូបង្រៀនដែលមាន លក្ខណៈសម្បត្តិ ឈ្លាសវៃ ម៉ឺងម៉ាត់ និង បានលះបង់ ទាំងស្រុង ទៅលើការងារ ។ លក្ខណៈ ទាំងពីរនេះហើយ ដែល អ្នកទាំងពីរបានពាំនាំ ជាមួយនឹងខ្លួនទៅបម្រើ គោលដៅ ផ្សេង នៅពេល ដែលអ្នកទាំងពីរ ធ្វើការជាមួយគ្នានៅក្នុងគុក ។


ក្នុងឆ្នាំ ១៩៦៤ កាំង ហ្គេកអ៊ាវ បានទទួលតំណែងនៅវិទ្យាស្ថានគរុកោសល្យ បន្ទាប់ពី់ សុន សេន ចាកចេញ ទៅ ។ យោងតាមសម្តីរបស់លោក នេត ប៊ុនអន ដែលជាមិត្តរួមថ្នាក់ របស់កាំង ហ្គេកអ៊ាវ នៅឯវិទ្យាល័យព្រះស៊ីសុវត្ថិ យុវជនវ័យក្មេង ដែលពូកែខាងគណិតវិទ្យា រូបនេះត្រូវបានអូសទាញឆ្ពោះទៅរកលទ្ធិកុម្មុយនិស្ត ដោយនិស្សិតមួយក្រុម ដែលបានចូលមកសិក្សាអក្សរសាស្ត្រខ្មែរ នៅឯសាកលវិទ្យាល័យភ្នំពេញ ។ នៅឯសាកលវិទ្យាល័យ កាំ ង ហ្គេកអ៊ាវ មានការចាប់អារម្មណ៍ និងទទួល ការអប់រំ នយោបាយ ដោយបុរស ស្ត្រី វ័យក្មេងៗ ដែលសម្បូរណ៍ ទៅដោយទស្សនៈ និងការយកចិត្ត ទុកដាក់ដ៏ស្រួចស្រាល ទៅលើឥទ្ធិកុម្មុយនិស្ត ។ កាំង ហ្គេកអ៊ាវ មើលឃើញថា បុរស ស្ត្រី វ័យក្មេង ទាំងនោះ នឹងដើរតួនាទីដ៏សំខាន់ ក្នុងទំនាក់ទំនង កម្ពុជា – ចិន នៅក្នុង អំឡុងពេលនៃរបបកម្ពុជា ប្រជាធិបតេយ្យ និងបន្តពីរបបនេះទៅទៀត ។

ឆ្នាំ ១៩៦៥ ឌុ ច ត្រូវបានតែងតាំងជា គ្រូបង្រៀន ផ្នែកគណិតវិទ្យាលនៅអនុវិទ្យាល័យស្គន់ បន្ទាប់ពី ចាកចេញ ពីវិទ្យាស្ថានគរុកោសល្យ ។ កូនសិស្សរបស់គាត់ ពណ៌នាអំពីគាត់ថា ជាមនុស្ស ស្មោះត្រង់ តស៊ូ និង ជានិច្ចជា កាល តែងតែជួយដល់សិស្សទីទ័លក្រ ។ គាត់ណែនាំ យ៉ាងហោចណាស់សិស្សម្នាក់ ក្នុងចំណោមសិស្ស របស់គាត់ ឈ្មោះគី សុខហី ឱ្យចូលបដិវត្តន៍ ហើយក្រោយមក គាត់ក៏ត្រូវចាប់ខ្លួនដោយកងកម្លាំងប៉ូលិស របស់សម្តេច សីហនុ ពីបទចោទប្រកាន់ថាជាជនកុម្មុយនិស្ត ។ កាំង ហ្គេកអ៊ាវ បានជាប់ឃុំ ដោយពុំមានការជំនុំជម្រះ ទោស អសរយៈពេលជាច្រើនខែ ដែលជានីតិវិធីធម្មតាមួយ សម្រាប់អ្នកទោសនយោបាយក្នុងជំនាន់នោះ ។ ក៏ប៉ុន្តែ គាត់បានរិះរក មធ្យោបាយ ដោយជោគជ័យ ក្នុងការដោះខ្លួនចេញពី គុក តាមរយៈការធ្វើអន្តរាគមន៍ ពីអ្នក អាណាព្យាបាលរបស់គាត់កាលពីកុមារភាព ។ មិនយូរប៉ុន្មាន បន្ទាប់ពីសម្តេច សីហនុ ត្រូវផ្តួលរលំពីអំណាច កាំ ង ហ្គេកអ៊ាវ ហៅ ឌុច បានរត់ចូលព្រៃម៉ាគី ។

តាំងតែពី អាយុ ១៥ ឆ្នាំ មក គាត់ ចាប់ផ្តើម មាន ចំណាប់ អារម្មណ៍ ចំពោះ ការតស៊ូ ផ្នែក នយោបាយ ដោយសារ គាត់ មានការ អាក់អន់ចិត្ត ចំពោះ ការប្រមាថ លើ ស្ថាន ភាពក្រីក្រ របស់ គ្រួសារ គាត់ ។ ជាពិសេស ដោយសារ ការប្រឈមមុខ នឹង ការទារសំណង ឥត ស្រាកស្រាន្ត ពី សំណាក់ ពូ របស់គាត់ ដែលជា អ្នក រកស៊ី ចងការ ប្រាក់ ក្នុង អត្រា មួយ ខ្ពស់ ។ ដូចគ្នានេះដែរ គាត់ អាច នឹង ទទួល ឥទ្ធិពល នយោបាយ ពី សំណាក់ គ្រូៗ ជាច្រើន របស់ គាត់ ដែល បាន បរិហារ អំពី អំពើពុករលួយ និង ភាពអយុត្តិធម៌ នៅក្នុង សង្គម ហើយ ជា ពិសេស តាមរយៈ គ្រូបង្រៀន របស់ គាត់ ម្នាក់ ឈ្មោះ កែ គឹម ហួត ដែល ក្រោយមក គាត់ ត្រូវបាន គេ សម្លាប់ នៅ មន្ទី ស -២១ ។

នៅ ដើម ទសវត្សរ៍ ឆ្នាំ ១៩៧០ កាំ ង ហ្គេក អ៊ាវ ដែល ត្រូវបាន ស្គាល់ ថា ជា ឌុ ច បាន ទទួលខុសត្រូវ ផ្នែក សន្តិសុខ នៅ តំបន់ ៣៣ ភាគ ខាងជើង ទីក្រុង ភ្នំពេញ ។ លោក ហ្វ្រង់ ស្វ័រ ប៊ី ហ្សូ ដែលជា អ្នកជំនាញ ផ្នែក ជាតិ ពន្ធ ត្រូវបាន ចាប់ខ្លួន ដោយ ពួក ទ័ព ព្រៃកុ ម្មុយ និស្ត នៅក្នុង តំបន់ ៣៣ នេះ ក្នុង អំឡុង ឆ្នាំ ១៩៧០ ។ ឌុ ច ធ្លាប់ បានសួរចម្លើយ លោក ហ្វ្រង់ ស្វ័រ ម្តង ហើយ ម្តងទៀត សាចុះសាឡើង អស់ រយៈពីរ ខែ ដោយ ចោទប្រកាន់ លោក ហ្វ្រង់ ស្វ័រ ថា ជា ភ្នាក់ងារ សេ . អ៊ី . អា ហើយ បាន បង្ខំ ឱ្យ គាត់ សរសេរជីវប្រវត្តិ លម្អិត ជាច្រើន លើក មុន ពេល ដោះលែង ។ លោក ហ្វ្រង់ ស្វ័រ បាន រួច ចេញ មក ដោយ មាន ការតក់ស្លុត ចំពោះ ភាព ង ប់ង ល់ របស់ ឌុ ច ។ នៅក្នុង ទស្សនៈ របស់ លោក ហ្វ្រង់ ស្វ័រ “ ឌុ ច ជឿថា ជន ទាំងឡាយ ដែលមាន ទស្សនៈ ផ្សេង គឺជា ជន ក្បត់ និង ជា កូន ភូតភរ ។ ឌុ ច ខ្លួនឯង ហ្នឹង គឺជា អ្នក វាយ អ្នកទោស ដែល មិន ព្រម ប្រាប់ នូវ ការ ពិត ” ។

នៅក្នុង ឆ្នាំ ១៩៧៣ ឌុ ច បាន ផ្លាស់ មក តំបន់ ២៤ ភាគ ខាងជើង ទីក្រុង ភ្នំពេញ វិញ ។ ថ្នាក់លើ របស់ ឌុ ច ឈ្មោះ សុក ធួ ក ( ហៅ វ៉ន វេ ត ) គឺជា យុទ្ធិ កជ ន កុ ម្មុយ និ ស្ត ចាប់ តាំងពី ទសវត្សរ៍ ឆ្នាំ ៥០ មកម្ល៉េះ ។ សុក ធួ ក ត្រូវបាន ប្រហារជីវិត នៅ មន្ទី រស -២១ ក្នុង ឆ្នាំ ១៩៧៨ ។ នៅក្នុង ឆ្នាំ ១៩៧៣ សុន សេន ជា អនុ របស់ សុក ធួ ក ទទួលបន្ទុក កិច្ចការ យោធា ។ បន្ទាប់ ពី ការប្រហារជីវិត សុក ធួ ក , ឌុ ច ប្រហែលជា បាន ទទួល ការចាប់ អារម្មណ៍ ចូលចិត្ត យ៉ាងខ្លាំង ពី សំណាក់ សុន សេន ។ ក្នុង រយៈកាល បំពេញ ញ ការងារ កន្លងមក ឌុ ច បាន ទទួល បទពិសោធ ន៍ ខាង បញ្ហា សន្តិសុខ បាន យ៉ាងច្រើន ។ ភ័ស្តុតាង បង្ហាញថា ឌុ ច ធ្លាប់ ធ្វើដំណើរ ទៅ បរទេស ឬ ទទួលការបណ្តុះបណ្តាល ណាមួយ ពី អ្នកជំនាញ បរទេស ទេ ។ នៅ ចន្លោះ ឆ្នាំ ១៩៧២ និង ឆ្នាំ ១៩៧៣ ឌុ ច ប្រហែល ជា ជួ បង្កើត នូវ សញ្ញាណ នៃ “ ខ្សែ ក្បត់ ” ។ នៅ ចន្លោះ ពេលនោះ កិច្ចប្រតិបត្តិការ សម្ងាត់ មួយ ត្រូវបាន បង្កើតឡើង ដោយ ពួក ខ្មែរក្រហម ដើម្បី ធ្វើ វិសុទ្ធកម្ម ក្រុម ដែល ហៅថា ខ្មែរ ហាណូយ ( ខ្មែរ ដែល មក ពី ខាងត្បូង នៃ ប្រទេស កម្ពុជា ឆ្នាំ ១៩៧០ បន្ទាប់ ពី ការ និរទេស ខ្លួន ឯង ទៅ ប្រទេ វៀតណាម ខាងជើង អស់ រយៈពេល ជាច្រើន ឆ្នាំ ក្នុង រូបភាព ជួយ បដិវត្តន៍ ) ។ សមាជិក ខ្មែរ ក្រុម នេះ រាប់រយ នាក់ ត្រូវបាន ចាប់ខ្លួន ជាសម្ងាត់ និង យក ទៅ សម្លាប់ចោល នៅ ក្នុង ឆ្នាំ ១៩៧៣ បន្ទាប់ ពី វៀតណាម ដកទ័ព របស់ ខ្លួន ទាំង ស្រុង ចេញពី កម្ពុជា ។ សមាជិក សេសសល់ ពី រ បី នាក់ បាន សម្រេច ជោគជ័យ ក្នុងការ គេចខ្លួន ទៅ ប្រទេស វៀតណាម បន្ទាប់ ពី ឃុំឃាំង ហើយ សមាជិក ភាគច្រើន នៃ ក្រុម នេះ ត្រូវបាន ចាប់ខ្លួន នៅ ក្នុង ភូមិភាគពិសេស ។ ភាព ដាច់ខាត និង ភាពគ្មាន មេត្តា នៃ យុទ្ធនាការ ធ្វើ វិសុទ្ធ កម្មនេះ មាន ការទាក់ទង គ្នា ជាមួយ នឹង របៀប គ្រប់គ្រង រដ្ឋបាល របស់ ឌុ ច ដែរ ។ តាមពិត យុទ្ធនាការ នេះ បង្ហាញ អំពី ដំណើរ ដូចគ្នា ដែល ប្រព្រឹត្ត ទៅ នៅ មន្ទី រស -២១ ។

ជីវិត គ្រួសារ និង ជីវិត ស្នេហា របស់ ឌុ ច ប្រព្រឹត្តទៅ ប្រកបដោយ ស្ថេរភាព ធម្មតា លើកលែង តែ ការ ខកចិត្ត ស្នេហា កាល នៅ យុវវ័យ ដែល គាត់ បាន ចាត់ទុក ជា រឿង សំខាន់ សម្រាប់ គាត់ ។ ឌុ ច និទាន អំពី នារី ម្នាក់ ប៉ុណ្ណោះ នៅក្នុង ជីវិត របស់ គាត់ គឺ ប្រពន្ធ របស់ គាត់ ឈ្មោះ ឈឹម សុផល ហៅ រុំ ដែល ជា ជាង កាត់ដេ រសម្លៀកបំពាក់ ។ គាត់ បាន ពន្យល់ថា ដោយសារតែ មាន ការអនុញ្ញាត ពី សុន សេន ទើប គាត់ អាច ជ្រើសរើស យក ប្រពន្ធ របស់ គាត់ ដែល គាត់ បាន ស្គាល់ នៅ ក្នុង ឆ្នាំ ១៩៧៤ ។

ឌុ ច បាន រៀបការ ជាមួយ នាង នៅ ថ្ងៃទី ២០ ធ្នូ ឆ្នាំ ១៩៧៥ គឺ នៅ ពេល ដែល គាត់ ជា ប្រធាន មន្ទី ស -២១ ។ គាត់ មានកូន ចំនួន ៤ នាក់ កូនស្រី ទីមួយ កើត នៅ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ១៩៧៧ ។ កូនប្រុស ទី ពីរ កើត នៅ ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៧៨ ។ កូនស្រី ទី បី កើត នៅ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ១៩៨១ និង កូនប្រុស ទី បួន កើត នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ១៩៨៥ ។

កិច្ចការ សន្តិបាល ត្រូវបាន ផ្ទេរ និង ផ្លាស់ មក រដ្ឋធានី ភ្លាមៗ បន្ទាប់ ពី ខ្មែរ ក្រហម បាន ជ័យ ជម្នះក្នុង ខែ មេសា ឆ្នាំ ១៩៧៥ ប៉ុន្តែ អស់ រយៈពេល ជា ច្រើន ខែ ក្រោយ មក អង្គភាព នេះ បាន ស្ថិតនៅក្រោម ឈ្មោះ មន្ទីរ ១៥ ។ ចំណារ ឌុ ច ទំនងជា មាន នៅ លើ ឯកសារ ជាច្រើន ដែល មាន ប្រភព ចេញមក ពី មន្ទីរនេះ ។ ឯកសារ ដំបូង បំផុត ដែល ភ្ជាប់ ទៅនឹង មន្ទី រស -២១ មាន កាលបរិច្ឆេទ តាំងពី ខែតុលា ឆ្នាំ ១៩៧៥ ត រហូតមក ។ នៅក្នុង រយៈ ពេល ៦ ខែ បន្ទាប់ មកទៀត ឌុ ច បាន ចែករំលែក ពេលវេលា របស់ ខ្លួន ដើម្បីធ្វើការ គ្រប់គ្រង មន្ទីរ សន្តិបាល នៅ តាខ្មៅ ត្បូង ភ្នំពេញ និង មណ្ឌល សួរចម្លើយ ជាច្រើន ទៀត ដែល នៅ រាយពាសពេញ ទូទាំង ទីក្រុង ភ្នំពេញ ។ មន្ទីរ សន្តិបាល នៅ តាខ្មៅ ថាស -២១ ខ មាន ទីតាំង នៅក្នុង បរិវេណ មន្ទីរពេទ្យ វិក ចក ចរិត ( ពេទ្យ ឆ្កួត ) តែមួយគត់ របស់ ប្រទេស កម្ពុជា ។

ជា អ្នកគ្រប់គ្រង មន្ទី រស -២១ ឌុ ច បាន ខំ ប្រឹងប្រែង ធ្វើការ យ៉ាង សកម្ម ដើម្បី គ្រប់គ្រង រាល់កិច្ចការ ទាំងអស់ របស់ ម ន្ទីរ នេះ ។ បទពិសោធន៍ និ សភាវ គតិ ឈ្លាសវៃ ដែល បាន បណ្តុះ តាមរយៈ ការបង្រៀនបាន ជួយ សម្រួល កិច្ចការ របស់ ឌុ ច យ៉ាងខ្លាំង ។ ឌុ ច ធ្លាប់ ធ្វើ កិច្ចការ ចុះបញ្ជី កត់ត្រា ផ្សេងៗ ដាក់ចេញ នូវ ចម្លើយដោះ បញ្ហា ទាំងឡាយ ទទួល ការគោរព និង ដាក់វិន័យ អប់រំ មនុស្ស ជាច្រើន ក្រុម ។ ឌុ ច បានកំណត់ ខ្លួនឯង និង អ្នក នៅ ក្រោមបង្គាប់ ឱ្យ ប្រឹងប្រែង ធ្វើការ យ៉ាងខ្លាំង ។ ហ៊ឺម ហ៊ុយ ដែល ជា អតីតយាម យក នៅ មន្ទី រស -២១ បាន រំឭក ឡើងវិញ ថា “ ឌុ ច ជា មនុស្ស ខ្លាំង ច្បាស់លាស់ និយាយអី ធ្វើ ហ្នឹង ។ ជារឿយៗ ឌុ ច ធ្វើ ឱ្យ បុគ្គលិក នៅក្នុង មន្ទី រស -២១ ភ័យខ្លាច ញ័រ ខ្លួន ” ។ នៅពេលដែលសួរថា ឌុ ច ជា មនុស្ស មាន ចរិត យ៉ាងដូចម្តេចកង ការពា រ ម្នាក់ បាន ឆ្លើយថា “មនុស្ស យ៉ាង ម៉េច អ្ហ៊ែះ ? ឌុ ច គឺ ជ្រួល ហួសហេតុ តែម្តង ” នៅក្នុង គំនិត របស់ កងការពា រ រូបនេះ ភាព សាហាវឃោឃៅ បំផុតនៃ ឧក្រិដ្ឋកម្ម របស់ ឌុ ច គឺ មិនមែន ដោយសារ ឌុ ច ជា អ្នក នៅ ពីលើ លើ បញ្ជា ឱ្យ យក អ្នកទោស ចំនួនប្រមាណ ដប់ បួន ពាន់ នាក់ ទៅ សម្លាប់ នោះទេ ប៉ុន្តែ ភាព បំផុត គឺ ពេលដែល ឌុ ច អនុញ្ញាត ឱ្យ អ្នក នៅក្រោមបង្គាប់ យក ប្អូនថ្លៃ របស់ ខ្លួន ពីរ នាក់ ទៅដាក់ នៅ មន្ទី រស -២១ និង យក ទៅ សម្លាប់ចោល ។ អតីត កង ការពារ នេះ បាន រំឭក ឡើងវិញ ថា “ ឌុ ច មិន ដែល សម្លាប់ អ្នក ណា ដោយ ផ្ទាល់ ទេ ” ប៉ុន្តែ ជួន ពេលខ្លះ ឌុ ច បើកឡាន ទៅ វាលពិឃាត នៅ ជើងឯក ដើម្បី ពិនិត្យមើល ការប្រហារជីវិត នៅ ទីនោះ ដោយ ផ្ទាល់ ខ្លួន ឯងតែម្តង ។

សំណួរ និង ចំណារ ជាច្រើន ដែល សរសេរ យ៉ាង ស្អាត ដោយ ឌុ ច ដោយ ប៊ិច ពណ៌ ក្រហម ត្រូវបានឃើញ នៅ លើ ចម្លើយ សារភាព ជារឿយៗ ។ ជា ញឹកញយ ចំណារ និង ការ ចោទ សំនួរ ដែល ឌុ ច ធ្វើឡើង ច្រើន តែ កែតម្រូវ ឬ បញ្ជាក់ ការសង្ស័យ ទៅលើ អ្វី ដែល អ្នកទោស បាន សារភាព ជូន យោគ បល់ ឱ្យ វាយដំ ធ្វើ ទារុណកម្ម និង ជំរុញ ឱ្យ អ្នក សួរ ចម្លើយ ជីកឫស ជីក គល់រ ក “ ការពិត ” ដែល អ្នក បាន លាក់ ។ មិន តែ ប៉ុណ្ណោះ ឌុ ច បាន ធ្វើ សេចក្តី សង្ខេប លើ ឯកសារ ចម្លើយសារភាព មួយចំនួន ដោយ បានចង្អុលបង្ហាញ ពីខ្សែ បណ្តាញ ដែល ឌុ ច ក្តាប់ ពី ចម្លើយ សារភាព មុនៗ ហើយ ជូន យោគ បល់ធ្វើឱ្យ ការតា មដាន ខ្សែបណ្តាញ នោះ ។ សេចក្តី រៀបរាប់ សង្ខេប ដែល ត្រូវ បាន សរសេរ ឡើង នៅក្នុង ឆ្នាំ ១៩៧៨ មាន ចំណងជើង ថា “ ផែនការ ចុងក្រោយ ” មានបំណង ចងក្រង នូវ ចម្លើយសារភាព ក្នុង រយៈពេល កាលពី ប្រាំ ឆ្នាំ កន្លងមក ដើម្បី បង្ហាញ អំពី ការ សមគំនិត ក្នុង ទ្រង់ទ្រាយ ធំ និង យូរអង្វែង ដែល ពាក់ព័ន្ធ ទៅនឹង សហរដ្ឋអាមេរិក សហភាពសូវៀត តៃវ៉ាន់ និង វៀតណាម ។ ដូច ក្នុង ករណី លោក ជេម ជេ ស៊ីស អាន់ គ្លេ ថុន នៃ ក្រុម សេ . អ៊ី . អា ឌុ ច បាន ព្យាយាម តាំងខ្លួន ប្រើប្រាស់ គំនិត នេះ ក្នុង ការស្រាវជ្រាវរ កជ ន បង្គប់ ក្នុង អង្គការ ។ ជា អ្នក គណិតវិទ្យា ឌុ ច ចូលចិត្ត មក ធ្វើជា គំរូ នូវ អ្វី ដែល ខ្លួន គិត ថា សម ហេតុផល ។ “ ផែនការ ចុងក្រោយ ” គឺ សៀវភៅ គំរូ មួយ របស់ ឌុ ច ។

ឌុ ច រស់នៅ ក្បែរ មន្ទី រស -២១ ជាមួយ ប្រពន្ធ និង កូន តូចៗ ពីរ នាក់ ។ ឌុ ច ស្ថិត នៅ មន្ទី រស -២១ រហូត ដល់ ល្ងាច ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ នៅពេលដែល ឌុ ច ដើរចេញ ពី ក្រុងភ្នំពេញ ហើយ ក៏ បាត់ស្រមោល រហូត ពេល ថ្មីៗ នេះ ។ ក្នុង ឆ្នាំ ១៩៩៦ ឌុ ច លែង នៅ ក្នុង ច លនា ខ្មែរក្រហម ទៀតហើយ ។ ឌុ ច បាន ជួប ជាមួយនឹង ក្រុម ផ្សព្វផ្សាយ សាសនា គ្រិស្ត ជនជាតិ អាមេរិក នៅ ភាគពាយ័ព្យ ប្រទេស កម្ពុជា ហើយ ក៏ ក្លាយខ្លួនជា ប្រតិបត្តិ សាសនា គ្រិស្ត ម្នាក់ ។ ឌុ ច ធ្វើការ ជា រៀបចំ សណ្តាប់ធ្នាប់ នៅ មន្ទីរពេទ្យ មួយ កាលពី ខែ មេសា ឆ្នាំ ១៩៩៩ នៅពេល ដែល អ្នកកាសែត ម្នាក់ បាន រកឃើញ អត្តសញ្ញាណ ពី អតីតកាលរបស់គាត់ ។ ក្រោយមក ឌុ ច ត្រូវបាន សម្ភាសន៍ ដោយ កាសែត អាមេរិកាំង ណេ ត ថា យ័រ ហើយក៏បាន និយាយ ចំហ អំពី អតីតកាល របស់ ខ្លួន មុនពេល ដែល ត្រូវ ចាប់ខ្លួន ដោយកងកម្លាំង នរគ បាល ជាតិ កម្ពុជា និង យកមក ដាក់ ពន្ធនាគារ នៅ ទីក្រុង ភ្នំពេញ ។

បន្ទាប់ ពី មានការ ដួលរលំ នៅ ក្នុង ឆ្នាំ ១៩៧៩ ឌុ ច បន្ត រស់នៅ និង ធ្វើការ ជាមួយ ខ្មែរក្រហម អស់ រយៈពេល ជាង ដប់ឆ្នាំ ។ គាត់ បាន បង្ហាញថា គាត់ ធ្លាប់ មាន បំណង ចាកចេញ ពី ចលនា នេះដែរ ប៉ុន្តែ គាត់ ស្ថិតនៅ ក្នុង ស្ថានភាពមួយ ដែល មិន អាច ធ្វើ ទៅ បាន ឡើយ ។ ដោយសារ តែ តាំងពី ពេលមកដល់ សំឡូត នៅ ថ្ងៃ ទី ៣០ ខែ ធ្នូ ឆ្នាំ ១៩៧៩ គាត់ ហាក់ដូចជា ត្រូវបាន គេ ចាត់ទុក ជា អ្នកទោស នៃ របប អ៊ីចឹងនៅ ទីនោះ គាត់ មាន មុខងារ សំខាន់ ជា គ្រូបង្រៀន ។

នៅ ខែ តុលា ឆ្នាំ ១៩៨៦ ប្រធាន របស់ គាត់ ឈ្មោះ សុន សេន ប្រធាន មន្ទី រក ១៨ ជា កន្លែង ដែល ឌុ ច ធ្វើការ បាន បញ្ជូន គាត់ ឱ្យ ទៅ ប្រទេស ចិន ដើម្បី បង្រៀន ភាសា ខ្មែរ ដល់ និស្សិត ចិន ។ គាត់ រស់នៅ និង ធ្វើការ ក្រោម បញ្ជា របស់ ប្រពន្ធ សុន សេន ឈ្មោះ យុន យ៉ា ត នៅក្នុង ប្រទេស នោះ រយៈពេល ជាង ពីរ ឆ្នាំ ។

នៅក្នុង ឆ្នាំ ១៩៩២ នៅពេលដែល ប៉ុល ពត ចាត់តាំង ឱ្យ គាត់ ទទួល បន្ទុក ផ្នែក សេដ្ឋកិច្ច នៅ ភូមិ ផ្គាំ ស្រុក ថ្មពួក ខេត្ត បន្ទាយមានជ័យ ឌុ ច ចាប់ផ្តើម បាត់បង់ ទំនាក់ទំនង ជាមួយ ថ្នាក់លើ របស់ គាត់ ។ គាត់ បាន ពន្យល់ ថា ការបែកបាក់ គ្នា ចេះ តែ រីកធំឡើងៗ ទាហាន ខ្មែរក្រហម ចាប់ផ្តើម បែកខ្ញែកគ្នា បន្តិច ម្តងៗ ក្នុងខណៈពេល ដែលសង្គ្រាម ចេះតែ បន្ត ។ គាត់ បាន ប្រកបការងារ ជា គ្រូបង្រៀន រួមផ្សំ ជាមួយ នឹង ការរកស៊ី លក់ អង្ករ និង ចិញ្ចឹម ជ្រូក ។ នៅ ថ្ងៃ ទី ១១ ខែវិច្ឆិកា ឆ្នាំ ១៩៩៥ នៅ ភូមិ ផ្គាំ គាត់ ទទួល រងគ្រោះ នៅ អំពើ ប្លន់ ក្នុងផ្ទះ ដ៏ អាថ៌កំបាំង មួយ ដែល ក្នុងពេលនោះ ប្រពន្ធ របស់ គាត់ ត្រូវបាន ចោរ ចាក់ មួយ កាំបិត ចំ ដើមទ្រូង បណ្តាលឱ្យ ស្លាប់ តែ គាត់ វិញគ្រាន់តែ មានរបួស បន្តិចបន្តួច ប៉ុណ្ណោះ ។

ចំពោះ ព្រឹត្តិការណ៍ នេះ ឌុ ច គិតថា វា ជា ការ ប៉ុង ប៉ង ធ្វើ ឃាតកម្ម គិត ទុកជាមុន ដែល រៀបចំឡើង ដោយ ប៉ុល ពត ។ បន្ទាប់ ពី ការស្លាប់ របស់ ប្រពន្ធ គាត់ ឌុ ច បានចាប់ផ្តើម ចូលរួម ក្នុង ការជួប ជុំ របស់ ព្រះវិហារ ផ្សព្វផ្សាយសាសនា គ្រឹស្ត នៅ ខេត្ត បាត់ដំបង ។ គាត់ ប្តូរ មក កាន់ សាសនា គ្រឹស្ត នៅក្នុង ឆ្នាំ ១៩៩៦ ហើយ គាត់ ក៏ បាន នាំ កូនប្រុសស្រី របស់ គាត់ ចូល សាសនា នេះ ផងដែរ ។ ក្រោយមក គាត់បាន ត្រលប់ ចូល សំឡូត វិញ ។ ដោយសារ មាន ការចាប់ផ្តើម ឡើងវិញ នៃ ការប្រយុទ្ធ គ្នា រវាង ខ្មែរ ក្រហម ជាមួយនឹង កម្លាំង ខាង រដ្ឋាភិបាល គេ បាន ជម្លៀស ប្រជាជន ចេញពី ក្នុង ឃុំ នោះ ហើយ គាត់ ក៏បានឆ្លង ទៅ រស់នៅ ក្នុង ប្រទេស ថៃ ជាមួយ នឹង ប្រជាជន ទាំងអស់នោះ ។ នៅ ខែ កក្កដា ឆ្នាំ ១៩៩៧ គាត់ បាន ចាប់ផ្តើមធ្វើការ ឱ្យ សមាគមមួយ ដែល មានឈ្មោះ ថា គណៈកម្មាធិការ អាមេរិក ទទួលបន្ទុក ជនភៀសខ្លួន និង បាន បន្ត ការងារ នេះ រហូត ដល់ ក្រុម អ្នកសារព័ត៌មាន ស្គាល់ អត្តសញ្ញាណ របស់ គាត់ ។ នៅក្នុង ខែ ឧសភា ឆ្នាំ ១៩៩៩ ដែល នាំ ឱ្យ គាត់ មាន ការចាប់ខ្លួន គាត់ នា ប៉ុន្មាន ថ្ងៃ ក្រោយមក ៕

អត្ថបទដែលជាប់ទាក់ទង