អ្នកលក់អនឡាញនារីវ័យក្មេង ហៅ ម៉ែរួយ ត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា
ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ និងពិតជាគួរអោយកោតសរសើរយ៉ាងខ្លាំង ដែលអ្នកស្រី ស្រី ណារួម ហៅ ម៉ែរួយ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា ដែលជាអគ្គនាយិកាក្រុមហ៊ុនគ្រឿងសម្អាង Rouy Infinity Co.,ltd ដែលតែងតែចំណាយថវិការផ្ទាល់ខ្លួន ច្រើនរាប់មិនអស់ដើម្បីជួយដល់សង្គម។
ក្នុងនោះដែរ យោងតាមគណនីហ្វេសប៊ុកឈ្មោះ អ៊ាង គង្គា បានបង្ហោះខ្លឹមសារថា “ខ្ញុំបាទសូមសម្តែងការអបអរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ ម៉ែរួយ (ស្រី ណារួម )អគ្គនាយិកាក្រុមហ៊ុនរួយអ៉ីនហ្វីនីធី ដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា សូមលោកជំទាវឧកញ៉ាម៉ែជួបប្រទះតែនឹងសេចក្តីសុខគ្រប់ប្រការ នឹងចម្រ៉ុងចម្រើនមានដុល្លារពាន់លាន”។
គួរបញ្ជាក់ផងដែរថា ម៉ែរួយ មានឈ្មោះល្បីយ៉ាងខ្លាំងទៅលើការបង្រៀនច្បាប់ស្រូបទាញពង្រឹងផ្លូវចិត្តមនុស្ស លុបបំបាត់ភាពបាក់ទឹកចិត្ត ជួយឲ្យមនុស្សរឹងមាំ ក្លាហានជំនះរាល់ឧបសគ្គដែលកើតឡើងចំពោះមុខ ឲ្យឈានទៅរកគោលដ៏ធំបំផុតរបស់ខ្លួន។
ម៉ែរួយ ជាមនុស្សដំបូងគេដែលជាអ្នកចែករំលែកច្បាប់ស្រូបទាញដំបូងគេនៅក្នុងប្រទេសកម្ពុជា អាចនិយាយបានថាជាគ្រូដើមនៃច្បាប់ ស្រូបទាញ Law of Attraction នៅកម្ពុជា។ ជីវិតរបស់ម៉ែរួយ មុនពេលប្រើប្រាស់ច្បាប់ស្រូបទាញ គឺលំបាកវេទនាណាស់ ខ្លួនជាក្មេងស្រីតូចម្នាក់អាយុត្រឹម17ឆ្នាំ បានបោះបង់ចោលការសិក្សាទៅស៊ីឈ្នួលគេនៅប្រទេសថៃ រយៈពេល5ឆ្នាំ យកលុយមកចិញ្ចឹមគ្រួសារ។