លោកជំទាវ កុយ ពិសី ៖ ពលរដ្ឋនៅភូមិត្រពាំងផ្លុងអះអាងថាគ្មានបាត់ដីទៅវៀតណាមទេ
តាមរយះទំព័រហ្វេសប៊ុកផ្លូវការរបស់លោកជំទាវ កុយ ពិសី អនុប្រធាន គណៈកម្មការចម្រុះកិច្ចការព្រំដែន ដែលបានបង្ហោះមុននេះមួយម៉ោងបានអោយដឹងថា នៅថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២០ នេះ លោកជំទាវ បានរួមដំណើរជាមួយឯកឧត្ដម វ៉ាគឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន
ចុះទៅជួបបងប្អូន ពលរដ្ឋនៅភូមិត្រពាំងផ្លុង នៅទីតាំងបង្គោលព្រំដែនលេខ១១៧ នៅស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីចង់បញ្ជាក់ឲ្យច្បាស់ថា តើបន្ទាប់ពីយើងខ្ញុំបោះបង្គោលព្រំដែនរួចនៅតំបន់នោះ មានបាត់ដីទៅវៀតណាមដូចការលើក ឡើងរបស់ជនអគតិដែរឬទេ???
គ្រប់ចម្លើយសុទ្ឋតែឆ្លើយថា អត់មានបាត់ដីទៅវៀតណាមទេ អ្វីដែលគាត់ចូលរួមជាមួយពួកអគតិកន្លងទៅ ដោយ សារពួកអគតិបានសន្យាថា នឹងជួយតវ៉ាសុំដីដែលកម្ពុជា ទទួលបានបន្ទាប់ពីការបញ្ចប់ការងារខណ្ឌសីមានិងបោះ បង្គោលព្រំដែននៅតំបន់នោះ ឲ្យពួកគាត់បានអាស្រ័យ ផលទៅថ្ងៃមុខតែប៉ុណ្ណោះ។ ការពិតត្រូវបានលាតត្រដាងបន្ថែមទៀត៕៚