លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាំយកថវិកា ជាង ១៥ ម៉ឺនដុល្លារ ជូនដល់ពេទ្យកុមារអង្គរខេត្តសៀមរាប
នៅថ្ងៃសៅរ៍ ទី ០៥ ខែកញ្ញា ឆ្នាំ២០២០នេះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច រួមជាមួយសប្បុរសមួយចំនួនទៀត បាននាំយកថវិកាផ្ទាល់ខ្លួន និងថវិកាសប្បុរសជនចំនួន ១៥២,៩៥០ដុល្លារ និង ៣៩ លានរៀលព្រមទាំងសម្ភារៈពេទ្យ និងគ្រឿងបរិភោគមួយចំនួន ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប
ក្នុងឱកាសដែលមន្ទីរពេទ្យនេះ ប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី៧ ដេីម្បីរកមូលនិធិសម្រាប់ការព្យាបាល និងថែទាំសុខភាពកុមារ-ទារកប្រមាណជាង ៥០០នាក់ ។