Miss Grand Cambodia 2020 សម្រស់មិនធម្មតាទេ
ថ្វីដ្បិតតែបេក្ខនារីទាំង២៨រូប ដែលកំពុងប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ Miss Grand Cambodia ឆ្នាំ២០២០ សុទ្ធតែស្អាត ឆ្លាត និងក្លាហានប្រហាក់ប្រហែលគ្នា ប៉ុន្តែគេនៅតែមើលឃើញថា
បេក្ខនារីដែលតំណាងឱ្យខេត្តកំពង់ធំ គឺបេក្ខនារី សេង រដ្ឋា កំពុងតែទទួលបានការគាំទ្រភាគច្រើនជាងគេ ទាំងរូបរាង កម្ពស់ សម្រស់ និងដំណើរនៅលើឆាក។ អ្នកទស្សនាការ Live និងអ្នកតាមដានការប្រកួតមួយនេះ មានការ Comment យ៉ាងច្រើនថា នាងស័ក្តសមក្នុងការកាន់ពាន បើទោះជាការប្រកួតទាំងមូលនៅមិនទាន់ដឹងនៅឡើយ។
ក្នុងចំណោមអ្នកទស្សនាការផ្សាយផ្ទាល់ពីការប្រកួតទាំងមូល សុទ្ធតែបានគាំទ្រឱ្យបេក្ខនារីមកពីខេត្តកំពង់ធំ ក្លាយជាម្ចាស់ពាន ខណៈដែលនាងក៏លេចធ្លោរព្រមគ្នាទាំងរូបសម្រស់ពេលគ្រងឈុតប្រពៃណី និងឈុតហែលទឹក ហើយបើនិយាយពីភាពជឿជាក់ក៏មើលទៅលះលះមិនណយនោះដែរ