យុវជនដែលអះអាងថា ប្រាសាទអង្គរវត្ត មិនមែន ជារបស់ខ្មែរត្រូវឃាត់ខ្លួន!
លោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការ នគរបាលខេត្តត្បូងឃ្មុំ នៅរសៀល ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២០ បានបង្ហោះសារតាម ហ្វេសប៊ុកថាកម្លាំងសមត្ថកិច្ចរបស់ស្នងការដ្ឋាន នគរបាល ខេត្តត្បូងឃ្មុំ បានឃាត់ខ្លួន ឈ្មោះ ញ៉ែល ធារីណា រួចហើយ ។ ពេលនេះសមត្ថកិច្ចកំពុងសាកសួរដេីម្បីចាត់ការតាមនិតិវិធី ។
គួរបញ្ជាក់ថា យុវជន រូបនេះ បានថតវីដេអូបង្ហោះ នៅលេីបណ្ដាញសង្គម Tik Tuk ថា អង្គរវត្ត មិនមែន ជា របស់ កម្ពុជា ។ ការនិយាយ បែបនេះ បង្ករអោយ ប្រជាពលរដ្ឋ កម្ពុជា ប្រតិកម្ម ទូទាំង ប្រទេស តែម្ដង និងបានសំណូមពរ អោយ សមត្ថកិច្ច ចាត់ការ យុវជន រូបនេះ តាមច្បាប់ ដោយមិនត្រូវលេីកលែងឡេីយ ។