ដីតម្លៃជាង ២លានដុល្លារ ត្រូវ ដកហូត មកជាសម្បត្តិសាធារណៈវិញ បន្ទាប់ ពី មាន ការរិះគន់
រាជធានីភ្នំពេញ ៖ ផ្លូវ លេខ ១៨១៨ តភ្ជាប់ ពី ផ្លូវ លេខ ៥៩៧ ទៅកាន់ ផ្លូវ លេខ ១៨០០ ស្ថិត នៅ ភូមិ ទួលពពែ សង្កាត់ ទួលសង្កែ ២ ខណ្ឌ ឬស្សីកែវ ដែល មន្ត្រី ខិលខូច ឃុបឃិត គ្នា ធ្វើ របង បិទផ្លូវ យកដី រដ្ឋ ទៅលក់អោយ ភរិយា មន្ត្រី សាលា រាជធានី ភ្នំពេញ ម្នាក់ ត្រូវបាន ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ បញ្ជា អោយ អាជ្ញាធរ ខណ្ឌ ឬស្សីកែវ ចុះទៅ វាយកំទេចចោល ហេីយ បន្ទាប់ ពី មាន ការរិះគន់ ច្រើន នៅលេីបណ្ដាញសង្គម ហ្វេសប៊ុក ។
ផ្លូវ លេខ ១៨១៨ មានទំហំ ទទឹង ២០ ម៉ែត្រ ត្រូវ បាន មន្ត្រី ខិលខូច បិទយកប្រវែង ១៣០ ម៉ែត្រ គុណ នឹង ២០ ម៉ែត្រ ។ បេីតាមអ្នករក ស៉ីទិញលក់ដីបានអោយដឹងថា ដីទំហំ ២៦០០ ម៉ែត្រ ក្រឡា ដែល គេបិទចង់យកធ្វេី ជាកម្មសិទ្ធិ នោះ មានតម្លៃ មានតម្លៃ ប្រមាណ ២លាន ៦សែន ដុល្លារ ឯណោះ ។
ការយឺតយ៉ាវក្នុងការចុះ បេីកផ្លូវ នេះ ត្រូវបាន លោក ប្រាជ សីហា អភិបាល រងខណ្ឌ ឬស្សីកែវ បំភ្លឺ ថា ដោយសារតែ ពិបាក ទាក់ទង ភាគី ពាក់ព័ន្ធ ជាមួយ ដីនេះ ម្យ៉ាងទៀត ខែនេះ ជាខែវស្សា ទេីបអាជ្ញាធរ ខណ្ឌ ពន្យារពេល ។ ឥលូវ នេះ បន្ទាប់ ពី មាន ការរិះគន់ ច្រើន នៅលេីបណ្ដាញសង្គម ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ បាន បញ្ជា អោយ វាយរបងដែល ព័ទ្ធ យកផ្លូវធ្វេី ជា កម្មសិទ្ធិ នេះចោលជាបន្ទាន់ ដេីម្បី ទុកបំរេីប្រយោជន៍សាធារណៈ ។