ក្របីដាច់ទេីបធ្វេីរបងដល់ថ្ងៃប្រលងទេីបខំរៀន

បន្ទាប់ ពី មាន ករណី សម្រាល កូន ស្លាប់ ទាំងម្ដាយ ទាំងកូន នៅ គ្លីនិក ឯកជន យឹម ផល្លា នៅខេត្ត កំពង់ ឆ្នាំង រួចមក ក្រសួង សុខាភិបាល បានស្នេី អភិបាល រាជធានី ខេត្ត ទាំង អស់ លុបបំបាត់ សេវាសុខាភិបាលឯកជន និង អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ខុសច្បាប់ តាមបណ្ដារាជធានី-ខេត្ត ក្នុង ព្រះរាជាណាចក្រ កម្ពុជា ។

Banner Sidebar 1 – ទឹកលាងដៃ

លិខិត របស់ ក្រសួង សុខាភិបាល បចុះថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២០ បានរៀបរាប់ ថា ក្រសួង សូមធ្វេីការកោតសរសេីរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល រាជធានី -ខេត្ត កន្លង មកដែលបានចូលរួមជាមួយក្រសួងសុខាភិបាលទប់ស្កាត់ សេវាសុខាភិបាលឯកជន ខុសច្បាប់ ។ ទន្ទឹម នឹង នោះ យេីងសង្កេតឃេីញនៅមានសេវាសុខាភិបាលឯកជន អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដែល មិនមានច្បាប់មួយចំនួនតូចនៅតែបន្តសកម្មភាពដែលជាការប្រព្រឹត្តខុសច្បាប់ ធ្វើ អោយប៉ះពាល់សុវត្ថិភាពនិង សុខភាព សាធារណៈ ធ្ងន់ធ្ងរ ។

ករណី អ្នកជំងឺស្លាប់នៅតាម គ្លីនិក ឯកជន មិនមែន ជារឿង ថ្មី ទេ តែជារឿងដដែលៗដែលបានកេីតឡេីងជាបន្តបន្ទាប់ និង បង្ករអោយមានការរិះគន់ជាច្រេីនផងដែរក្នុងវិស័យសុខាភិបាល ។ មាន ប្រជាពលរដ្ឋ ខ្លះបាត់បង់ទំនុកចិត្តសេវាសុខាភិបាល ក្នុង ស្រុក រត់ ទៅទទួល យកការព្យាបាលនៅ បរទេស ក៏មាន ។

អត្ថបទដែលជាប់ទាក់ទង