សម្តេច តេ ជោ ហ៊ុន សែន ៖ លោក កឹ ម សុខា ប្រសើរ ជាង មន្ត្រី រាជរដ្ឋាភិបាល មួយ ចំនួន ដែល វាយប្រហារ រឿង បាក់ រលំ អគា នៅ ខេត្ត កែប
រាជធានី ភ្នំពេញ ៖ សម្តេច តេ ជោ ហ៊ុន សែន បាន សរសើរ ចំពោះ លោក កឹ ម សុខា អតីត ប្រធាន គណបក្ស សង្គ្រោះ ជាតិ ដែល មិន បាន វាយប្រហារ រឿង បាក់ រលំ អគារ នៅ ខេត្ត កែប មិន ដូច មន្ត្រី រដ្ឋាភិបាល មួយ ចំនួន បាន វាយប្រហារ លើ ករណី នេះ ។
សម្តេច តេ ជោ ហ៊ុន សែន បាន បញ្ជាក់ ក្នុង សន្និសីទ សារព័ត៌មាន ក្រោយ បិទ បញ្ចប់ ការ រុករក ជន រង គ្រោះ ក្នុង គំនរ អគា នៅ ព្រឹក ថ្ងៃ ទី ០៥ ខែមករា ឆ្នាំ ២០២០ ថា អ្នក ណា ក៏ ដោយ ដែល មានចិត្ត ចង់ ជួយ យើង ស្វាគមន៍ ទាំងអស់ ។ យើង អរគុណ ចំពោះ គាត់ ( កឹ ម សុខា ) ប៉ុន្តែ យើង មិន ទាន់ ទទួល បាន ព័ត៌មាន អំពី បញ្ហា ថវិកា ដែល គាត់ ត្រូវ ផ្តល់ ទេ ។ សម្តេច តេជោ បាន គូសបញ្ជាក់ ទៀត ថា បើ ទោះបី ស្ថិត នៅ ក្នុង និន្នាការ ណា ក៏ ដោយពេល វេលា នេះ មិនមែន ជា ពេល ទាស់ គ្នា នោះ ទេ គឺ គ្រប់ និន្នាការ នយោបាយ ទាំងអស់ ត្រូវ ប្រមូលផ្តុំ គ្នា ខ្មែរ ជួយ ខ្មែរ ។
ដូច្នេះ ខ្ញុំ ស្វាគមន៍ ចំពោះ ឥរិយាបថ របស់ លោក កឹ ម សុខា បើ ទោះបីជា គាត់ នៅ មាន បញ្ហា នេះ បញ្ហា នោះ ក៏ ប៉ុន្តែ យើង ត្រូវ ជួយ ប្រជាពលរដ្ឋ ខ្ញុំ ស្វាគមន៍ ។ សម្តេច បាន បន្ថែម ថា គ្រប់ និន្នាការ នយោបាយ ទាំងអស់ ត្រូវ ប្រមូលគ្នា ជួយ ខ្មែរ ជា ជាង នាំ គ្នា វាយប្រហារ រាជរដ្ឋាភិបាល ឬ វាយប្រហារ ទៅ លើ អ្នក នេះ អ្នក នោះ ដែល ជា រឿង មិន ចាំបាច់ ។ សម្តេច តេ ជោ ក៏ កោតសរសើរ លោក កឹ ម សុខា គិត ត្រូវជា មនុស្ស មួយ ចំនួន នៅ ក្នុង ជួរ រាជរដ្ឋាភិបាល ដែរ ។
សូមបញ្ជាក់ថា បន្ទាប់ ពី មានការបាក់រលំអាគារនៅខេត្ត កែប រសៀល ថ្ងៃ ទី ៣ ខែ មករា ឆ្នាំ ២០២០ លោក កឹម សុខា បានសរសេរសារ បង្ហោះ នៅលេី ហ្វេសប៊ុក របស់ លោកថា ” ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះ ជនរងគ្រោះ និង ក្រុមគ្រួសារ ដែលបានបាត់បង់ ជីវិត និង របួស យ៉ាង អាណោចអាធ័ម ក្នុងហេតុការណ៍បាក់រលំអាគារនៅខេត្តកែប នារសៀលថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២០ នេះ ” ។