បង្រ្កាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀ ន មួយករណី នៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ

ស្រុកអង្គរបូរី៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៣និង១៥នាទី​ លោកវរសេនីយ៍ឯក យ៉ុង ប៊ុនយ៊ុន អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយប៉ុស្តិ៍រដ្ឋបាលបាស្រែ បានបង្រ្កាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់ គ្រឿងញៀ ន ខុសច្បាប់មួយករណី នៅចំណុចឃ្លាំងស្រូវទុកចោល ស្ថិតក្នុងភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។

Banner Sidebar 1 – ទឹកលាងដៃ

​ឃាត់ខ្លួនបានមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿង ញៀ ន ០២នាក់ មានទី១ឈ្មោះ ហុក ហាប់ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ទី២ឈ្មោះ ឃាង ឡុង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា ព្រមទាំងដកហូតបានៈ


១.ម្សៅក្រាមថ្លាពណ៌សថ្លាចំនួន២២កញ្ចប់
២.ថង់ផ្លាស្ទិកសម្រាប់ច្រកសារធាតុញៀ នមួយចំនួន
៣.ម៉ូតូ ០១គ្រឿងម៉ាក SUZUKI NEX ពណ៌ស
៤.ទូរស័ព្ទមួយគ្រឿងម៉ាក oppo ពណ៌ស្វាយ
៥.កាំភ្លើងកែច្នៃមួយដើម
៦.ដែកកេស ០៥ដើម
៧.ប្រអប់ខ្មៅនិងសម្ភារៈសេពថ្នាំ ញៀ ន មួយចំនួន ។


បច្ចុប្បន្នជនសង្ស័យទាំងពីរ និងវត្ថុតាងកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់ ។

ប្រភព៖ អធិការដ្ឋាននគរបាល ស្រុកអង្គរបូរី

អត្ថបទដែលជាប់ទាក់ទង