មានករណីក្តៅខ្លួន(>៣៧,៥) ក្អក ហៀរសំបោរ រយៈពេល6ថ្ងៃហើយ កើតមានចំពោះព្រះសង្ឃចំនួន 46អង្គ
មានករណីក្តៅខ្លួន(>៣៧,៥) ក្អក ហៀរសំបោរ រយៈពេល6ថ្ងៃហើយ កើតមានចំពោះព្រះសង្ឃចំនួន 46អង្គ មានព្រះជន្មពី១១-១៩ព្រះវស្សា គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សា ក្នុងវត្តនេះ ហេីយទទួលការព្យាបាលបានធូរស្រាលខ្លះៗហើយ។
បន្ទាប់ពីទទួលបានព័ត៌មាន និការណែនាំរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅវេលាម៉ោងជាង ១៩ យប់នេះក្រុមការងារ RRT មន្ទីរសុខាភិបាលខេត្តដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធានមន្ទីរ លោកប្រធានស្រុកប្រតិបត្តិសង្កែ និងសហការី បានចុះពិនិត្យ និងយកសំណាកចំនួន 21អង្គ ចំពោះព្រះសង្ឃដែលនៅមានកម្តៅ ហេីយថ្ងៃស្អែក ក្រុមការងារនឹងបន្តចុះកសំណាកទៀត។
✅ក្រុមការងារបានណែនាំ លោកអាចារ្យ គណៈគ្រប់គ្រងសាលាពុទ្ធិកៈ ឱ្យចេះអនុវត្តនូវវិធានអនាម័យការពារខ្លួន ពាក់ម៉ាស់ ឆាន់ទឹកក្តៅ។
✅ ការកំណត់ស្ថានភាពរួមជាបឋមមិនមានភាពធ្ងន់ធ្ងរទេ ប៉ុន្តែយើងត្រូវបន្តតាមដានដោយយកចិត្តទុកដាក់ជាបន្តទៀត ហេីយបេសកកម្មត្រូវបានបញ្ចប់នៅម៉ោង ២៣។
Crédit:Dr. Bunreth Voeurng, [Sep 13, 2020 at 11:05 PM]
ប្រភព៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង