តារាសម្ដែង កុល ដាវី រឹងមាំវិញហើយ បន្ទាប់ស្វាមីបានធ្វើរឿងទាំងនេះ
មហាជនដែលជាអ្នកគាំទ្រជាច្រើន បាននាំគ្នាសម្ដែងក្ដីទុក្ខព្រួយ ក៏ដូចជាចូលរួមសោកស្ដាយជាខ្លាំង នៅពេលដែលបានទទួលដំណឹងនៃការបាត់បង់កូនក្នុងផ្ទៃរបស់តារាសម្ដែង កុល ដាវី កាលពីជាងកន្លះខែមុន ដោយការបាត់បង់កូនទាំងនៅក្នុងផ្ទៃទើបតែប៉ុន្មានខែបែបនេះ។
យើងសង្កេតឃើញថា ក្រោយពេលវេលាកន្លងផុតទៅមួយរយៈ កុល ដាវី ហាក់បីដូចជាអាចធ្វើចិត្តទទួលយកការបាត់បង់នេះបានហើយ ដោយពេលនេះនាងមានសុខភាពរឹងមាំ ទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ត ដែលមានស្វាមីចេះនៅមើលថែ ផ្ដល់ភាពកក់ក្ដៅគ្រប់ពេល មិនឃ្លាតឆ្ងាយសោះឡើយ។
គួរបញ្ជាក់ផងដែរថា នាឪកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ ប្ដីប្រពន្ធមួយគូនេះ ក៏បាននាំគ្នាទៅលំហែរកាយ តាមតំបន់កម្សាន្តជាច្រើនកន្លែង ក្នុងនោះពួកគេក៏បាន តុបតែងខ្លួនយ៉ាងស្រស់ស្អាត ស្រស់សង្ហា ទៅលេងដល់ឆ្នេរសមុទ្រខេត្តព្រះសីហនុ យ៉ាងសប្បាយរីករាយ បូករួមនិងបរិយាកាសដ៏ល្អបរិសុទ្ធ នៅទីនោះថែមទៀតនោះ ធ្វើឲ្យប្ដីប្រពន្ធមួយគូនេះ កាន់តែបង្កើតអនុស្សវរីយ៍ជាមួយគ្នា កៀកកើយល្អូកល្អើនយ៉ាងផ្អែមល្ហែម បង្ទួតទៅកាន់អ្នកគាំទ្រ។
ក្នុងនោះផងដែរ តាមរយៈរូបថតជាច្រើនសន្លឹក ដែលប្ដីប្រពន្ធគូនេះ បានបង្ហោះនៅលើបណ្ដាញសង្គម ពេលដែលអ្នកគាំទ្រ បានឃើញហើយ ក៏បាននាំគ្នាពោលពាក្យសរសើរចំពោះចំណងស្នេហ៍ដ៏មានក្ដីសុខរបស់អ្នកទាំងពីរនេះ ជាហូរហែរផងដែរ៕
ទស្សនារូបភាពខាងក្រោម៖