ឧត្ដមសេនីយ៍ នគរបាល លួចលក់ផ្ទះ ម្ដាយធម៌ ជនជាតិ បារាំង

នៅព្រឹក ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២០ នេះ លោកយាយ LORRAIN ep KLEIN Dominique Marie Alizabeth អាយុ ៧៥ ឆ្នាំ ជនជាតិ បារាំង អតីតប្រធាន អង្គការ សម្រស់ ភក្ត្រាកុមារខ្មែរ ESK បានមកជួបខ្ញុំ ផែង វណ្ណៈ ដេីម្បី អោយជួយលោកយាយអំពីរឿងកូនធម៌លោកយាយ លួចលក់ផ្ទះ លោកយាយ នៅ សង្កាត់ ផ្សារដេីមថ្កវ ខណ្ឌចំការមន រាជធានី ភ្នំពេញ ។

Banner Sidebar 1 – ទឹកលាងដៃ

លោកយាយ KLEIN បាន រៀបរាប់ថា លោកយាយ មកប្រទេស កម្ពុជា តាំងពីឆ្នាំ ១៩៩៣ ដេីម្បី បេីកអង្គការមួយជួយកុមារកម្ពុជា ។ លុះដល់ឆ្នាំ ១៩៩៦ លោកយាយ បានស្គាល់ ឈ្មោះ សុខ សួនព្រលឹង និងបានស្រលាញពេញចិត្តយកលោក សុខ សួនព្រលឹង ធ្វើ ជា កូនធម៌ ។

នៅ ឆ្នាំ ២០០៥ លោក យាយ KLEIN បានទិញផ្ទះនិងដីមួយកន្លែងគឺផ្ទះលេខ ១៩ ផ្លូវលេខ ១៤៥ ក្រុមទី ២៣ សង្កាត់ ផ្សារដេីមថ្កវ ខណ្ឌចំការមន តម្លៃ ៦៥០០០ ដុល្លារ ពីឈ្មោះ ជា អាន និង គង់ ចន្ធី ។ ប៉ុន្តែ ដោយលោកយាយ KLEIN ជាជនជាតិ បារាំង មិនអាចឈរឈ្មោះជា ម្ចាស់ កម្មសិទ្ធិ លើ ដី ធ្លី ផ្ទះសំបែងបាន លោកយាយ បាន អោយ ដាក់ ឈ្មោះកូនធម៌ លោកយាយ គឺ ឧត្ដមសេនីយ៍ សុខ សួនព្រលឹង ជាម្ចាស់ កម្មសិទ្ធិ ។ បន្ទាប់ មកលោកយាយបានធ្វេី កិច្ចព្រមព្រៀង មួយជាមួយកូនធម៌ ដោយ កូន ធម៌ សុខ សួនព្រលឹង មានសិទ្ធិ ត្រឹម តែរស់នៅ តែគ្មានសិទ្ធិ លក់ដូរ ជួល បញ្ចាំ ឬ ផ្ដល់ អំណោយ ឬ ផ្ទេរអោយអ្នកទៃឡេីយ ។

ស្រាប់ តែ នៅឆ្នាំ ២០១៩ កូនធម៌ លោកយាយ ដែលជា ឧត្ដមសេនីយ៍ ត្រី សុខ សួនព្រលឹង នាយនគរបាលជាតិជាន់ខ្ពស់ នៅ សាលាបណ្ឌិតសភា នគរបាល និង ប្រពន្ធ ឈ្មោះ អ៊ុ វណ្ណា នាយទាហានស័ក្តិប្រាំ បានលួច លក់ផ្ទះលោកយាយអោយទៅអ្នកដទៃដោយមិនបាន ប្រាប់លោកយាយអោយដឹង និង មិនបានយកលុយមកប្រគល់អោយលោកយាយជាម្ចាស់ផ្ទះឡេីយ ។

លោកយាយ KLEIN បាន ព្យាយាមទាក់ទងទៅ កូនធម៌ ជា ឧត្ដមសេនីយ៍ ត្រី សុខ សួនព្រលឹង និង ប្រពន្ធ ឈ្មោះ អ៊ុ វណ្ណា អោយចេញមុខមក ដោះស្រាយជាមួយលោកយាយ តែ កូនធម៌ រូបនោះចេះតែពន្យាពេលរហូត ។ ហេតុ នេះហើយ ទេីបលោកយាយមកពឹង ខ្ញុំ ផែង វណ្ណៈ អោយជួយ អន្តរាគមន៍ ។

បន្ទាប់ ពី ទទួលបាន ព័ត៌មាន ពី លោកយាយ KLEIN នៅព្រឹក ដដែល នេះ ខ្ញុំបានទូរស័ព្ទ សួរទៅ លោក សុខ សួនព្រលឹង ដេីម្បី បញ្ជាក់ អំពី បញ្ហា នេះ លោក ឧត្ដមសេនីយ៍ សុខ សួនព្រលឹង បានទទួល ស្គាល់ ថា គាត់ ពិតជាបានលក់ផ្ទះនោះមែនបានតម្លៃ ជាង ៥០ ម៉ឺន ដុល្លារ ។ លោកឧត្ដមសេនីយ៍ សុខ សួនព្រលឹង បានអោយដឹងទៀតថា ការលក់ផ្ទះនេះ ម្ដាយធម៌ គាត់ អោយលក់ដែរ ។ លោកឧត្ដមសេនីយ៍ បានបន្ថែមថា លោកសុំអោយលុយ ១៥ ម៉ឺន ដុល្លារ ទៅ ម្ដាយ ធម៌ លោកដែរ តែសុំពេល ៣ ខែ ទៀត តែម្ដាយធម៌មិនព្រម ។

ទោះជាយ៉ាងណាក្ដី លោកយាយ KLEIN នៅតែអះអាងថា លោកយាយ មិនបានអោយ កូនធម៌ ឈ្មោះ ឧត្ដមសេនីយ៍ សុខ សួនព្រលឹង និង ប្រពន្ធ លក់ផ្ទះ លោកយាយ ទេ ។

ពាក់ព័ន្ធនឹង រឿងនេះ អ្នកច្បាប់ មួយរូបបានអោយដឹងថា ទង្វើ របស់ លោកឧត្ដមសេនីយ៍ត្រី សុខ សួនព្រលឹង និង ប្រពន្ធ គឺ ជា អំពើល្មេីសច្បាប់ដែលអាចប្រឈមនឹងបទល្មេីស រំលោភលេីសេចក្ដីទុកចិត្ត ។ បេីលោកយាយជនជាតិ បារាំង នោះប្ដឹង លោកឧត្ដមសេនីយ៍ត្រី សុខ សួនព្រលឹង មិនអាចគេចផុតពីសំណាញ់ច្បាប់បានឡេីយ ។

អត្ថបទដែលជាប់ទាក់ទង