កូនចៅ អ្នកចាប់ មេអ្នកដោះលែង
រតនគិរី ៖ តាមសេចក្ដី រាយការណ៍ ពី ច្រក ព្រំដែន អន្តរជាតិ អូយ៉ាដាវ ខេត្ត រតនគិរី បានអោយដឹងថា លោក វរសេនីយ៍ឯក កែវ តាយ នាយប៉ុស្តីទី នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូយ៉ាដាវ ខេត្តរតនៈគីរី ជាមនុស្សជំនិតនិងលោកមេប៉ុស្តិ៍ វរសេនីយ៍ឯក ខឹម ចិត្ត្រាធ្វេីការដោះលែងសត្វត្រគួតប្រហែល 50ក្បាលជ្រូកព្រៃ02ក្បាលនិងហេីយនាំចេញទៅប្រទេសវៀត ណាម ដែលមន្ត្រីថ្នាក់ក្រោមខំប្រឹងចាប់និងមិនបានប្រគល់ទៅអោយសមត្ថកិច្ចជំនាញ សូមបងជួយផ្សព្វផ្សាយដេីម្បីអោយហដឹងដល់ថ្នាក់លេីនិងចាត់វិធានការតាមផ្លូវច្បាប់ ដូច្នេះខ្ញុំសូមធ្វេីសេចក្តីរាយការណ៍លំអិតជូនបងដូចតទៅៈ
នៅវេលាម៉ោង 10ៈ40 នាទី ថ្ងៃទី08 ខែតុលា ឆ្នាំ2020 កំលាំងសមត្ថកិច្ចរបស់ប៉ុស្តិ៍នគរបាលព្រំដែនអន្តរជាតិអូយ៉ាដាវមានលោកវរសេនីយ៍ទោ រំចំ ជីព និងលោកវរៈសេនីយ៍ទោ ឆេក គន្ធា និងកំលាំងនគរបាលវរៈការពាព្រំដែន 02នាក់ បានចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនដល់ចំណុចបង្គោលឡាក់លេខ29 ;2 បានពេីបប្រទះឃេីញជនល្មេីសដឹកសត្វព្រៃបំរុងនាំចេញទៅវៀតណាម កំលាំងក៏ធ្វេីការពាត់ចាប់បានដែលមានសត្វ ត្រគួតប្រហែល 50ក្បាល និងជ្រូកព្រៃ 02ក្បាល ឯអ្នកដឹករត់បាត់កំលាំងបានទូរស័ព្ទទៅលោក វរសេនីយឯក កែវ តាយ នាយប៉ុស្តិ៍ស្តីទី យកកំលាំងមកបន្ថែមនិងយកឡានដឹកសត្វព្រៃយកមកអង្គភាពហេីយទំលាក់ទុកនៅខាងក្រោយអង្គភាព ម៉ោង11:30នាទីលោក កែវ តាយ ក៏ត្រឡប់ទៅផ្ទះគាត់ហេីយអ្នករត់ការក៏ជិះម៉ូតូទៅតាមក្រោយគាត់ដែរ លុះម៉ោង12:00ស្រាប់តែលោក កែវ តាយ មកបញ្ជារអោយដោះលែងវិញទៅប្រាប់អ្នករត់ការអោយលុយទៅកំលាំងនគរបាលវរៈការពាព្រំដែន 100 000៛ ទៅដេីម្បីបញ្ចប់រឿង តែនគរបាលវរៈការពាមិនយកលុយនិងទេ។
លោក កែវ តាយធ្វេីដូច្នេះកំលាំងមន្ត្រីនគរបាលដែលខំស្ទាក់ចាប់នោះអស់មានទឹកចិត្តក្នុងការបំពេញការងាហេីយ ហេីយក៏មិនបានសហការប្រគល់អោយទៅសមត្ថកិច្ចជំនាញបន្តរដែរ ។
ពាក់ព័ន្ធ នឹងបញ្ហានេះ លោកវរៈសេនីយ៍ ឯក កែវ តាយ បានបំភ្លឺថា លោកពិតជាបានដោះលែងមែន ព្រោះ មាន សំណូមពរ ពី អ្នក សារព័ត៌មាន ម្នាក់ ស្នេីសុំ ថាជាបងប្អូនគាត់ តែ មិនបាន យកលុយកាក់ទេ ។