អភិបាលខេត្តស្ទឹងត្រែង ដឹកនាំមន្រ្តីពាក់ព័ន្ធចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលរងផលប៉ះពាល់ចំនួន៦ឃុំ ក្នុងស្រុកថាឡាបរិវ៉ាត់
នៅព្រឹកថ្ងៃអាទិត្យទី១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកងកម្លាំងចម្រុះ មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ពិនិត្យស្មានភាពជំនន់ទឹកភ្លៀង និងអន្តរាគមន៍ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងផល់ប៉ះពាល់ (គិតពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០)ភូមិចំនួន១៤ ក្នុងឃុំចំនួន ៦ គឺឃុំអន្លង់ភេ, អន្លង់ជ្រៃ, ចំការលើ, ស្រែឬស្សី, កាំងចាម និងឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឺងត្រែង។
ចំនួនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ៧១៥គ្រួសារ ស្មើនឹង ២.៧៦៦នាក់ ប្រជាពលរដ្ឋដែលត្រូវជម្លៀស ៥៥គ្រួសារ ស្មើនឹង ១៦៨នាក់ ផ្ទះដែលបានលិចទឹកចំនួន ៦៩៣ខ្នង បច្ចុប្បន្នតាមបណ្តាឃុំមួយចំនួនបានចាប់ផ្តើមស្រក់ជាបណ្តើរៗ៕
ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង