ឯកឩត្តម សុខ ទូច សារសំខាន់ ៦យ៉ាង ក្នុងការកាត់បន្ថយទឹកជំនន់បណ្តាលមកពីទឹកភ្លៀង
តាមរយៈផេកហ្វេសប៊ុករបស់ឯកឩត្តម សុខ ទូច បានអោយដឹងកាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២០ ដែលមានខ្លឹមសារដូចខាងក្រោម៖
” ពេលនេះ ទើបដឹងថាអ្វីទៅដែលមានសារសំខាន់ ក្នុងការកាត់បន្ថយទឹកជំនន់បណ្តាលមកពីទឹកភ្លៀង៖
- សូមកុំលុបបឹងបន្តទៅទៀត បើមិនបានបង្កើតថ្មីទេនោះ
- ត្រូវស្ដារប្រឡាយ ស្ទឹង អូរ ដៃទន្លេឱ្យបានជ្រៅល្អ
- ស្រះត្រូវតែមានតាមភូមិក៏ដូចតាមវត្តដែរ
- កាត់បន្ថយមនុស្សទៅរស់តាមច្រាំងស្ទឹង ទន្លេ អូរ ព្រែក ដែលជាមូលហេតុធ្វើឱ្យស្ទះចរន្តទឹកក៏ដូចជាគ្មានអនាម័យ និងចោលកាកសំណល់គ្មានសណ្ដាប់ធ្នាប់
- សូមយើងទាំងអស់គ្នាជួយថែរក្សា សម្បត្តិទាំងនេះជារបស់យើងទាំងអស់គ្។ នា អាណាចក្រអង្គរដ៏ល្បីល្បាញត្រូវបានពិភពលោកទទួលស្គាល់ថាមានសេដ្ឋកិច្ចរុងរឿង ដោយសារវិស័យមួយគឺកសិកម្ម ដែលក្នុងនោះការរៀបចំប្រព័ន្ធធារាសាស្ត្រដោយការជីកបារាយណ៍ធំៗស្ដុកទឹក សម្រាប់បម្រើវិស័យកសិកម្ម។ បន្ថែមលើនេះទៀត អ្នកជំនាញបុរាណវត្ថុវិទ្យាក៏បានរកឃើញដែរថា អាណាចក្រនេះមិនត្រឹមជីកបារាយណ៍ធំៗប៉ុណ្ណោះទេ គេក៏ជីកត្រពាំងរាប់រយនៅតាមលំនៅ ភូមិដ្ឋានទៀតផង។
- កុំចង់មានតែមួយជំនាន់ ហើយក្រតជំជាន់។ “
ឯកឩត្តម សុខ ទូច បានថ្លែងបែបនេះ បន្ទាប់ពីនៅកម្ពុជាបានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ជិត១០ថ្ងៃរាប់ចាប់តាំងពីថ្ងៃទី១ដល់ថ្ងៃទី១០តុលា ក្នុងខេត្តចំនួន១០ រួមមាន៖ ប៉ៃលិន កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល ភ្នំពេញ តាកែវ ស្វាយរៀង ព្រះវិហារ បន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបង ជាដើម។