ប្រជាពលរដ្ឋអាចធ្វើដំណើរតាមដងផ្លូវ ៣៧១​ ជាធម្មតា បន្ទាប់ពីបានបិទចរាចរជាបណ្តោះអាសន្ននៅចំណុចមុខស្ថានីយមូបទឹកបឹងទំពន់​ខណ្ឌមានជ័យ

យោងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភំ្នពេញ បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរតាមដងផ្លូវ៣៧១​ជាធម្មតាឡើងវិញ បន្ទាប់ពីបានបិទចរាចរជាបណ្តោះអាសន្ន នៅចំណុចមុខស្ថានីយមូបទឹកបឹងទំពន់​ខណ្ឌមានជ័យ​៕

Banner Sidebar 1 – ទឹកលាងដៃ

គួរបញ្ជាក់ផងដែរថា សាលារាជធានីភ្នំពេញនៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដល់បងប្អូនប្រជាពលរដ្ឋ ពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននៅលើកំណាត់ផ្លូវលេខ៣៧១ ក្នុងខណ្ឌមានជ័យ ដោយសារតែសាលារាជធានីភ្នំពេញ ត្រូវបញ្ជូនរថយន្តទៅបូមទឹកចេញពីស្ថានីយ៍ទឹកបឹងទំពុនចេញ ដោយសារទឹកឡើងខ្លាំងពេក។

បើតាមសាលារាជធានីភ្នំពេញ ដោយសារភ្លៀងធ្លាក់មួយមេធំ ទើបបណ្តាលឲ្យទឹកនៅក្នុងស្ថានីយ៍បូមទឹកបឹងទំពុងឡើងខ្លាំងមែនទែន ដូច្នេះហើយដើម្បីកុំឲ្យមានការប៉ះពាល់ដល់ទួប៊ីននោះ អាជ្ញាធរសម្រេចបញ្ជូនរថយន្តទៅបូមទឹកចេញ ដើម្បីជួយសង្គ្រោះស្ថានីយ៍ ដូច្នេះរថយន្តត្រូវតម្រៀបជាជួរនៅលើផ្លូវ ជាហេតុត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន៕

រូបភាពផ្លូវ​មុខផ្សារឃ្លាំងរំសេវល្ងាច​មិញ​នេះ

អត្ថបទដែលជាប់ទាក់ទង