សង្វេគណាស់!ជិះម៉ូតូធ្លាក់រណ្តៅធ្វើលូពេលកំពុងភ្លៀងខ្លាំង បណ្តាលឲស្លា.ប់ចោលកូន ៧ខែ
នាវេលាម៉ោង ៦ៈ១៨ នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមាននារីម្នាក់ជិះម៉ូតូស្កុបពី ពណ៌ ស ស្លាកលេខ ភ្នំពេញ 1HE-6476 បើកបរពី ជើងមកត្បូង តាមផ្លូវ ៥៣ bt មកដល់ចំនុចកើតហេតុ ក៏ជិះធ្លាក់លូ ធ្លាក់ពីលើម៉ូតូ ផ្កាប់មុខចូលទឹក ខណៈមេឃកំពុងតែធ្លាក់ភ្លៀងខ្លាំង។
យោងតាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា បន្ទាប់ពីនារីរងគ្រោះខាងលើ ដួលផ្កាប់មុខចូលទឹកនោះ ក៏មានការផ្អើលឆោឡោពីសំណាក់ប្រជាពលរដ្ឋរស់នៅម្ដុំនោះ បាននាំគ្នាជួយគ្រាឡើង និង ធ្វើចលនាបេះដូងភ្លាមៗ តែនៅតែមិនដឹងខ្លួន។
ខណៈនោះ ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ក៏សម្រេច ជួយសង្គ្រោះនារីរងគ្រោះ ដោយបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្សី តែជាអកុសល នាងបានស្លា.ប់បា.ត់.ប.ង់.ជីវិតទៅហើយ។ នារីរងគ្រោះ មានឈ្មោះ ជា រដ្ឋា អាយុ ៣៣ឆ្នាំ ស្រុកកំណើតនៅស្រុកពាមរ ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ។ អ្វីដែលគួរឱ្យតក់ស្លុតនោះ យោងតាមប្រភពមិត្តភក្ដិដែលបានស្គាល់ នារីរងគ្រោះរូបនេះ បានទម្លាយថា រូបនាងទើបតែសម្រាលកូនស្រីដំបូង រយៈពេល ៧ ខែប៉ុណ្ណោះ។
ប្រភព៖ ប្រជាប្រិយ