ទឹកជំនន់ស្ទឹងព្រែកត្នោតឆ្នាំ ២០២០ នេះ ឈរលំដាប់លេខរៀងទី២ គឺតូចជាងតែឆ្នាំ ២០០០
យោងបទបញ្ជារបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចាត់ឲ្យឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប ដឹកនាំក្រុមការងារនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ វាស់ធារទឹក នៅទំនប់ ៧មករា ដែលហូរចុះទៅក្រោម ជាលទ្ធផល បរិមាណទឹកសរុបមានរហូតដល់ ១.០៣៦m3/s ក្នុងនោះ ទឹកដែលហូរកាត់តាមច្រកទាំង ០៣ គឺ៖

-ទ្វារទឹក ៧មករា (main gate) ៥២៩m3/s
-ទំនប់បង្ហៀរ ៤១៨m3/s និង
-ទ្វារទឹកថ្លា ៨៩m3/s
ម្យ៉ាងវិញទៀត បរិមាណទឹកដែលធ្លាក់មកពីស្ទឹងព្រែកត្នោត មានប្រមាណ ពី ១.៣០០m3/s ទៅ ១.៣៥០m3/s
សូមជម្រាបថា លទ្ធភាពដែលអាចដោះទឹកជំនន់ព្រែកត្នោតនៅសណ្តរស្ទឹង មាន ពី ៩០០m3/s ទៅ ១.២០០m3/s ។ ហេតុដូចនេះហេីយ ទឹកដែលធ្លាក់មកពីអាងស្ទឹងខាងលេីមានដល់ ១.៣៥០m3/s ធ្វេីឲ្យជន់លិចនៅតំបន់មួយចំនួននៅខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ។
ជាប្រវត្តិ យោងតាមការកត់ត្រាកម្ពស់ទឹកអតិបរមា នៅស្ថានីយជលសាស្ត្រ ស្ទឹងព្រែកត្នោតពាមឃ្លៃ មានដូចខាងក្រោម ៖
-ឆ្នាំ២០០០: កម្ពស់= ៨,៨៨ម ធារទឹក ១.៣០៤m3/s
-ឆ្នាំ ២០០១: កម្ពស់= ៧,៥០ម ធារទឹក ៨៦១m3/s
-ឆ្នាំ ២០០៣: កម្ពស់=៧,៧២ម ធារទឹក ៩២៥m3/s
-ឆ្នាំ ២០១០: កម្ពស់=៧,១៥ម ធារទឹក ៧៦៥m3/s
-ឆ្នាំ ២០១៦: កម្ពស់=៧,០៦ម ធារទឹក ៧៤២m3/s
-ឯឆ្នាំ ២០២០ នេះ នៅថ្ងៃទី១៥ ខែតុលា កម្ពស់=៧,៨០ម ធារទឹក ៩៥០m3/s ។
ដូចនេះ ទឹកជំនន់ស្ទឹងព្រែកត្នោតឆ្នាំ ២០២០ នេះ ឈរលំដាប់លេខរៀងទី២ គឺតូចជាងតែឆ្នាំ ២០០០ ។ តែអ្វីដែលទឹកជំនន់ឆ្នាំ ២០០០ ខុសពីឆ្នាំ ២០២០ គឺទឹកលិចបែកវាលតាមដងស្ទឹង មិនមានការប៉ះពាល់ច្រេីន ។
ជាការសន្និដ្ឋាន ជំនន់ស្ទឹងព្រែកត្នោតឆ្នាំ ២០២០ គឺមានសភាពធំធេង មិនចាញ់ជំនន់ឆ្នាំ ២០០០ ទេ ៕



