ផឹកស្រា បៀរអស់ចំនួនកន្លះកេះយកញញួរដែលនៅក្រោមជណ្តេីរដេីទៅវាយកញ្ចក់រថយន្ត
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ មានហេតុការណ៍មួយបានកើតឡើងចំណុច ភូមិ អំពៅព្រៃទី១ ឃុំ អំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយជនសង្ស័យមានឈ្មោះ យឿន គឹមលៀង ភេទ ប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិ អំពៅព្រៃទី១ ឃុំ អំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល មុខរបរ លក់ដូរ


បានផឹកស្រាបៀរនៅផ្ទះបង ឈ្មោះ យឿន សុខឡៃ និងបងប្អូន៣នាក់ទៀតស្ថិតនៅភូមិឃុំកេីតហេតុខាងលេីលុះផឹកស្រាបៀរអស់ចំនួនកន្លះកេះ ជនសង្ស័យបានយកញញួរដែលនៅក្រោមជណ្តេីរដេីទៅវា.យកញ្ចក់រថយន្តរបស់ជ.ន.រ.ង.គ្រោះ និងបានយកដុំឥដ្ឋប្រហោងជាច្រើនដុំគប់ មកលេីរថយន្តរបស់ជ.ន.រ.ង.គ្រោះ ។
បន្ទាប់មកជ.ន.រ.ង.គ្រោះបានឆែកកាមេរ៉ាសុវត្ថិភាពក្នុងទូរសព្ទដៃរបស់ខ្លួន បានឃេីញជនសង្ស័យយក ញញួរវាយកំទេចរថយន្តរបស់ខ្លួននិងយកដុំឥដ្ឋប្រហោង ជាច្រើនដុំ គប់មកលេីរថយន្តរបស់ខ្លួនបណ្តាលឲ្យ ខូចខាត ជាច្រើនកន្លែង បន្ទាប់មកជ.ន.រ.ង.គ្រោះ បានប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលបាលឃុំ អំពៅព្រៃចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

