ជំនួយការ ឧកញ៉ា ម៉ី រដ្ឋា ៖ ប្ដឹង ផែង វណ្ណៈ អោយចុះផ្សាយ ប្រយ័ត្ន គ្រោះថ្នាក់ ជាងមុន ( មានសម្លេង )

Banner Sidebar 1 – ទឹកលាងដៃ

កោះកុង៖ បន្ទាប់ ពី ជនរងគ្រោះ បានផ្ដល់ ព័ត៌មាន អោយ PVNN ពាក់ព័ន្ធ នឹងលោកឧកញ៉ា ម៉ី រដ្ឋា លក់ដីខ្យល់ អោយប្រជាពលរដ្ឋ ស្រាប់ តែ មានឈ្មោះ សួរ រឹទ្ធ សែន ដែល គេស្គាល់ថាជា ជំនួយការ របស់ លោក ឧកញ៉ា ម៉ី រដ្ឋា បានឆាតសារ ជាសម្លេងតាម តេឡេក្រាម គំរាម កំហែង ជនរងគ្រោះ ខ្លាំង ៗតែម្ដង ។

សារសំលេង គំរាម កំហែង ដែល ជនរងគ្រោះ បានផ្ដល់ មក មាន ខ្លឹមសារ ថា ” ប្ដឹងគេប្ដឹងបងម៉ី រដ្ឋា ចុះតាម ផែង វណ្ណៈ ប្រយ័ត្ន គ្រោះថ្នាក់ ជាងមុន អាហ្នឹង អាចគ្រោះថ្នាក់ ជាងមុន ” ។

គួរបញ្ជាក់ថា លោកឧកញ៉ា ម៉ី រដ្ឋា បានរងការចោទប្រកាន់ពីប្រជាពលរដ្ឋ ថា បានលក់ដីខ្យល់ជាង៣ហិកតា នៅចំណុចភូមិ ចាំយាម ឃុំ បាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្ត កោះ កុង ។

តាមការអោយដឹងពីលោក ពិន សុផា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បញ្ជាក់ថា កាលពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៩ កន្លងទៅ លោក បានទិញដី មួយកន្លែង ទំហំ ៣២.៣២៩ ម៉ែត្រ ការ៉េ ស្ថិត នៅ ភូមិ ចាំយាម ឃុំ បាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្ត កោះ កុង ពីលោក ឧកញ៉ា ម៉ី រដ្ឋា ដោយព្រមព្រៀងគ្នាក្នុង ១ម៉ែត្រ ការ៉េ តម្លៃ ៩០ ដុល្លារ និង មាន ធ្វើ កិច្ចសន្យា ត្រឹមត្រូវ ។

លោក ពិន សុផា បន្តថា លោក បានបង់ប្រាក់កក់សរុប ចំនួន១៤ ៥.០០០ ដុល្លារ ទៅអោយលោក ឧកញ៉ា ម៉ី រដ្ឋា ។ លុះពេល លោក ចូលទៅ ឈូសឆាយ ដី ដែល លោក ទិញ នោះ ស្រាប់ តែ ម្ចាស់ ដី ពិតប្រាកដ ដែលមានប្លង់រឹងត្រឹមត្រូវចេញមុខមករារាំង ហាមមិនអោយ ឈូសឆាយ ។

ពេល នោះ ទើបលោកដឹង ថា លោកចាញ់បោក លោកឧកញ៉ា ម៉ី រដ្ឋា ដែលលក់ដីខ្យល់អោយលោក ។ បន្ទាប់ ពី ដឹងថា ដីដែល លោកឧកញ៉ា ម៉ី រដ្ឋា យកមកលក់អោយ គឺ ជាដី របស់ អ្នកដទៃ នោះ លោក បានទាក់ទងទៅ លោកឧកញ៉ា ម៉ី រដ្ឋា ជាបន្តបន្ទាប់ ដើម្បី ដោះស្រាយ យកលុយវិញ ។ ប៉ុន្តែ លោកឧកញ៉ា ម៉ី រដ្ឋា ចេះតែ សន្យា ទៅថ្ងៃនេះ ឬ ថ្ងៃនោះ និង អោយរង់ចាំរហូត មកទល់ពេលនេះ ។

ទោះបីយ៉ាងណា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នេះ PVNN ពុំទាន់អាចរកលេខទូរស័ព្ទដើម្បីសុំការបំភ្លឺពីលោកឧកញ៉ា ម៉ី រដ្ឋា បាននៅឡើយទេ ។

មជ្ឈដ្ឋានជាច្រើន មើលឃើញថា អ្នកមានងារជាឧកញ៉ា ខ្លះ ដើរយកតែកេរ្តិ៍ឈ្មោះដើរបោកប្រាស់អ្នកដទៃ តាមគ្រប់រូបភាព ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ប៉ុណ្ណោះ។

សូមទស្សនាវីឌីអូរខាងក្រោម៖