អ្នកនាង ទ្រី សុដានិត ដួលស ន្ល ប់ ស្ដូ ក ស្ដឹងពេលបញ្ជូនដល់តុលាការ
មានការភ្ញាក់ផ្អើល និងស្ល ន់ ស្លោ គ្រប់គ្នានៅរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ២០២០ នេះអ្នកនាង ទ្រី សុដានិត ស្រាប់តែដួលស ន្ល ប់ ភ្លាមៗពេលបញ្ជូនទៅដល់តុលាការ និងត្រូវបានបញ្ជូនទៅស ង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យ ។
នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវ ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយអ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការ ឃា ត់ខ្លួន
ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ «ប រិ ហា រ កេរ្តិ៍ជាសាធារណៈ, ញុះ ញង់ឲ្យមានការរើស អើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។ នេះតាមដីកាបង្គាប់ឱ្យចា ប់ខ្លួនរបស់កម្លាំងនគរបាលនៃក្រសួងមហាផ្ទៃ ។
ចំពោះការចា ប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចា ប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ បច្ចុប្បន្ននេះ ក្រោយការចា ប់ខ្លួនជនត្រូវ ចោទ ទ្រី សុផានិត ត្រូវបានកម្លាំងនគរបាលបញ្ជូនបន្តទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តទៀត ៕
ប្រភព៖ប្រជាប្រិយ