តុលាការសម្រេចឲ្យសមត្ថកិច្ចប្រគល់លោកស្រី ទ្រី សុផានិត ទៅក្រុមគ្រួសារវិញដើម្បីព្យាបាលជំងឺ
(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចយល់ព្រមឲ្យកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់លោកស្រី ទ្រី សុផានិត ដែលជាអ្នកលក់ផលិតផលអនឡាញម្នាក់ ទៅក្រុមគ្រួសារវិញដើម្បីពិនិត្យព្យាបាលជំងឺ ទើបបន្ដនីតិវិធីរបស់តុលាការនៅពេលក្រោយ បន្ទាប់ពីលោកស្រីជាសះស្បើយ។

គួរបញ្ជាក់ផងដែរថា គេមិនទាន់អាចបញ្ជាក់បានថា តើលោកស្រី ទ្រី សុផានិត មានជំងឺអ្វីឲ្យប្រាដកនោះទេ? ពោលគ្រាន់តែដឹងថា កាលពីម្សិលមិញនេះ លោកស្រីត្រូវបានបញ្ជូនពីពេទ្យមួយ ទៅពេទ្យមួយ ដើម្បីពិនិត្យជំងឺ និងចុងក្រោយបានបញ្ជូនទៅមន្ទីរពេទ្យសាន់រ៉ៃ។
ប៉ុន្ដែគេដឹងថា លោកស្រី ទ្រី សុផានិត ទើបសម្រាលកូនបានប្រមាណ៣ខែ។ ដោយឃើញស្ថានភាពបែបនេះ តុលាការបានយល់ព្រមឲ្យសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់លោកស្រី ទ្រី សុផានិត ទៅក្រុមគ្រួសារ ដើម្បីពិនិត្យព្យាបាលរហូតជាសះស្បើយ ទើបបន្ដនីតិវិធី។

