កងរាជអាវុធហត្ថខេត្តក្រចេះចាប់ឃាត់ខ្លួនមនុស្សចំនួន៣នាក់ ទៅតុលាការពាក់ពន្ធ័ករណីឆបោករើសយោធាក្លែងក្លាយ
(ក្រចេះ)÷ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តក្រចេះបានសម្រេចចាប់ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៣នាក់រួមទាំងរថយន្តសេរីទំនើបមួយគ្រឿងទៅកាន់សាលាតំបូងខេត្តក្រចេះ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆការ ឆ្នាំ២០២០នេះ ដោយសង្យ័យ ជាប់ពាក់ពន្ធ័ករណីឆបោក (ជ្រើសរើសទ័ព) និងក្លែងឯកសារសាធារណះ

ការឈានទៅចាប់ឃាតខ្លួនមនុស្សទាំងបីនាក់ខាងលើធ្វើឡើងតាំងពីថ្ងៃទី៩ ខែវិច្ឆកា ឆ្មាំ២០២០ក្រោមការចង្អុលបង្ហាញលោកឧត្តមសេនីយ៍ត្រីសាន្តប៊ុនថានមេបញ្ជារកាកងរាជអាវុធហត្ថខេត្តក្រចេះ។

ជនសង្ស័យ ១-ឈ្មោះ ពៅ សុធារី ហៅ ហ៊ាង កុសល្យ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិបាយសំណុំ ឃុំកោះខ្ញែ ស្រុកសំបូរ ខេត្តក្រចេះ។
២-ឈ្មោះ តែ ឆណៃ ហៅ ម៉ី ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កែរូប ផ្តិតរូប រស់នៅ ភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។
៣-ឈ្មោះហ៊ុន មេសា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់ដូរ រស់នៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
តាមរបាយការណ៍បញ្ជាក់ថា ការបញ្ជូនសំណុំរឿងជនសង្ស័យ និងវត្ថុតាង ករណីឆបោកជ្រើសរើសទ័ពដោយខុសច្បាប់ និងក្លែងឯកសារ សាធារណះ ធ្វើឡើងចន្លោះខែមេសារ ,ខែតុលាឆ្នាំ២០២០ ក្នុងភូមិសាស្រ្តខេត្តក្រចេះ។
យោងតាមពាក្យបណ្ដឹងគិតមកត្រឹមថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០២០ របស់ជនរងគ្រោះចំនួន២០នាក់ដែលមានបញ្ជីឈ្មោះហើយបានសម្រេចដាក់ពាក្យបណ្ដឹងឈ្មោះពៅសុធារីនិងអ្នកពាក់ពន្ឋ័។
ហើយជនរងរងគ្រោះទាំងនោះសុទ្ឋតែជួបហេតុការស្រដៀងៗគ្នាដែលត្រូវបានគេឆបោកយកប្រាក់
អង្គហេតុកាលពីឆ្នាំ២០១៧ ឈ្មោះ ពៅ សុធារី ហៅហ៊ាង កុសល្យធ្លាប់ធ្វើយោធា នៅកងពលលេខ១២៨ ខេត្តស្ទឹងត្រែងដោយបំរើកាងារជាយោធាបានរយះពេល១ឆ្នាំ ក៍បានបោះបង់ចោលជួរកងទ័ពមករស់នៅស្រុកកំណើត នៅស្រុកសំបូរ ខេត្តក្រចេះ ។ក្នុងកំឡុងខែមេសា ដល់ខែតុលាឆ្នាំ២០២០ឈ្នោះ ពៅ សុធារី ហៅហ៊ាង កុសល្យ បានបន្លំជាយោធាពាក់សក្កិអនុសេនីយ៍ឯក ប្រើប្រាសរថយន្ដម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នុំពេញ2BK 6899ដើរចលនាប្រជាពលរដ្ឋថា ខ្លួនជ្រើសរើសកងទព័បំពេញការងារនៅតំបនសឹករងខេត្តក្រចេះ ដោយតំរូវអោយប្រជាពលរដ្ឋបង់លុយ ក្នុងម្នាក់ចំនួន៤០០០ដុល្លាអាមេរិកជាថ្លៃរត់ការ។
ប្រជាពលរដ្ឋចំនួន១៦នាក់ ដែលមានឈ្មោះក្នុងពាក្យបណ្ដឹងគឺសុទ្ធតែជាជនរងគ្រោះក្នុងករណីឆបោកពីសំណាក់បុគ្គល ឈ្មោះ ពៅ ធារី ហៅហ៊ាង កុសល្យដែលសន្យាថាជួយឲ្យជាប់ក្របខណ្ឌជាយោធាដោយម្នាក់ៗបានប្រគល់ប្រាក់ឲ្យឈ្មោះ ពៅ សុធារី ចាប់ពី១០០០០០០ ទៅ៨០០០០០០រៀល និងប្រាក់ដុល្លាចាប់ពី២៥០ដុល្លា ទៅ៤០០ដុល្លាអាមេរិក បានធ្វើលិខិត្តប្រគល់, ទទួលប្រាក់ កិច្ចសន្យាប្រគល់ប្រាក់ និងកិច្ចសន្យាធ្វើយោធាផងដែរ។ ហើយឈ្មោះ ពៅ សុធារី បានបន្លំធ្វើសេចក្ដីសម្រេច ស្ដីពីការតែងតាំងមុខងារយោធិន របស់បញ្ជាការកងទ័ពជើងគោក ចេញឲ្យឈ្មោះម៉ម រិទ្ធយ៉ា ដើម្បីឆបោកឈ្មោះម៉ម រិទ្ធយ៉ា អស់ប្រាក់ចំនួន៣០០ដុល្លាអាមេរិកផងដែរ។

នៅខែឧសភាឆ្នាំ២០២០ ឈ្មោះ ពៅ សុធារី ហៅហ៊ាង កុសល្យ បានធ្វើសេចក្ដីសម្រេចស្ដីពីការតម្លើងឋានន្តរសក័យោធិនថ្នាក់អនុសេនីយ៍ឯក ឈ្មោះ ហ៊ាង កុសល្យ ១សន្លឹក ថ្នាក់នាយចំណង់ ឈ្មោះម៉ម រិទ្ធយ៉ា១សន្លឹក ហើយបានបោះត្រាមូលរបស់អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក និងបោះត្រាឈ្មោះ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបានលួចធ្វើទុកពីថ្ងៃមុន។ហើយឯកសារនេះបានទៅធ្វើនៅកន្លែងបោះពុម្ភ ដែលមានស្លាកយីហោលីហួរ លីហេង ស្ថិតនៅរង្វង់មូលព្រាបសរ ខេត្តក្រចេះ ហើយបានយកឯកសារទាំងនេះឲ្យគេជឿជាក់ថាពិតជាយោធានៅខេត្តក្រចេះ និងអាចជួយអោយពួកគាត់ចូលធ្វើយោធាបាន។
ឈ្មោះពៅ សុធារីហៅហ៊ាង កុសល្យ បានអូសទាញប្រជាពលរដ្ឋស្រុកសំបូរ ខេត្តក្រចេះ ចំនួន២០នាក់បានលុយប្រហែល២មឺុនដុល្លា ដោយឲ្យប្រជាពលរដ្ឋទាំងនោះបំពេញប្រវត្តិរូបដែលអោយផ្ដិតម្រាមដៃ និងបិទរូបថត បានទាមទាសៀវភៅគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណបណ័្ណដើម្បីឲ្យពួកគាត់ជឿទុកចិត្តថាពិតជាអ្នកជ្រើសរើសពិតប្រាកដមែន ឈ្មោះហ៊ាង កុសល្យ បានជួលរថយន្ដម៉ាកឡង់គ្រីស័រពណ៍សសម្រាបជាមធ្យោបាយធ្វើដំណើរ ដើម្បីទទួលការចាប់អារមណ៍។
ររបាយការណអាវុធហត្ថបញ្ជាក់ទៀតថា ក្រោយពីបើកការស៊ើបអង្កេត តាមឆ្លើយបំភ្លីរបស់ជនរងគ្រោះឈ្មោះ ម៉ន រិទ្ធយ៉ា បានបញ្ជាក់ថា ខ្លួនពិតជាមិត្តភក្រ័ធ្លាប់រៀនជាមួយឈ្មោះ ពៅ សុធារី ហៅហ៊ាង កុសល្យ នៅស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ឆ្នាំ២០២០ ឈ្មោះ ពៅ សុធារី បានទៅធ្វើជាទាហ៊ាន នៅខេត្តស្ទឹងត្រែង ក៍លែងបានជួបគ្នា។លុះដល់ខែមេសាឆ្នាំ២០២០ ឈ្មោះ ពៅ សុធារី បានមកបបូលខ្លួនឲ្យធ្វើទាហ៊សន នៅខេត្តក្រចេះ ដោយពាក់ឯកសណ្ឋានយោធាពាក់សក័៣ និងប្រាប់ខ្លួនថា អាចជួយឲ្យធ្វើជាយោធានៅខេត្តក្រចេះតែតម្រូវឲ្យបង់ប្រាក់២០០០ដុល្លាអាមេរិក។ដោយសារខ្លួនចង់ធ្វើជាយោធាក៍បាននិយាយជាមួយឈ្មោះពៅ សុធារី សុំអោយត្រឹម៣០០ដុល្លាសិន ចាំខ្លួនបានការងារធ្វើបើកប្រាក់ខែសង ហើយឈ្មោះពៅ សុធារី ក៍យលព្រមនិងយកប្រាក់ចំនួន៣០០ដុល្លាអាមេរិកពីខ្លួន។ហើយរហូតដល់ថ្ងៃទី១៥ខែឧសភាទើបឃើញឈ្មោះពៅសុធារីបានយកលិខិតមួយដែលចេញដោយអគ្គបញ្ចាការកងទព័ជើងគោកដែលគេធ្វើក្លែងក្លាយដោយខ្លួនឯងមកបង្ហាញ លុះដល់ថ្ងៃទី៩ខែវិច្ចិកាទើបសមត្ថកិច្ចបានចាប់ខ្លួនឈ្មោះពៅសុធារីនិងឈានទៅរកចាប់ឃាត់ខ្លួនមនុស្សពីរនាក់ផ្សេងទៀត!
