ចេញខែកូនប្រុសថ្ងៃនេះ សូនីតា ធ្វើយ៉ាងសាមញ្ញ ព្រមទាំងយកលុយជូនឪពុកម្ដាយ ទាំងសងខាងយ៉ាងច្រើន
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី អ្នកនាង ម៉ាក សែនសូនីតា សម្រាលបានកូនប្រុសម្នាក់គួរឲ្យស្រលាញ់ ចូលមកក្នុងជីវិត បន្ទាប់ពីបានរៀបការកសាងជីវិតគ្រួសារអស់រយៈពេលមួយឆ្នាំមកនេះ។ ក្រោយបានឃើញនៅមុខមាត់កូនប្រុសសំពណ្វចិត្តរួចមក នាង និងស្វាមី បានបង្ហាញនូវស្នាមញញឹមយ៉ាងមានក្ដីសុខតែម្ដង។
យ៉ាងណមិញ បើគិតពីរយៈពេលដែលតារាសម្ដែងស្រីរូបនេះ សម្រាលកូន មានរយៈពេលមួយខែហើយ ដោយមុននេះ អ្នកនាង ម៉ាក សែនសូនីតា បានបង្ហោះនូវរូបភាព និងវីដេអូពីការធ្វើពិធីចេញខែជូនកូនប្រុសផងដែរ។ ដោយគេឃើញថា ទិដ្ឋភាពចេញខែកូនតារារូបនេះ ធ្វើឡើងយ៉ាងសាមញ្ញមានតែឪពុកម្ដាយទាំងសងខាង មកជូនពរដល់ចៅប្រុសបង្កើតប៉ុណ្ណោះ។
កលើសពីនេះទៅទៀត បើទោះបីពិធីចេញខែកូនធ្វើឡើងបែបសាមញ្ញ តែគេឃើញនាង និងស្វាមី បានជូនថវិកាជូនឪពុកម្ដាយ មានលុយដុល្លារជាច្រើនសន្លឹកថែមទៀតផង។ ក្នុងនោះដែរ បើមើលទៅសកម្មភាព និងទឹកមុខគ្រួសារ តារារូបនេះ បានផ្ដល់នៅស្នាមញញឹមចំពោះគ្នាយ៉ាងមានសុភមង្គល ខណៈកូនប្រុស អ្នកនាង ម៉ាក សូនីតា មានអាយុ ១ខែ។ ក្រោយឃើញតារារូបនេះ បង្ហោះរូប និងវីដេអូចេញខែកូនរួចមក មានអ្នកគាំទ្រជាច្រើន បានជូនពរនាងឲ្យមានសុភមង្គល និងឲ្យកូនប្រុសនាង មានសុខភាពល្អមាំមួន ប្រាជ្ញាវាងវៃគ្រប់គ្នា៕
សូមទស្សនារូបភាពក្រោម៖
ប្រភព៖ Khmerload