ផ្ដន្ទាទោស អតីត ប្រធាន មន្ទីរ សូរិយោដី ខេត្ត ព្រះសីហនុ ដាក់ ពន្ធនាគារ ៧ ឆ្នាំ

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក នួន ប៉ុក អតីតប្រធានមន្ទីរសូរិយោដីខេត្តព្រះសីហនុ ដែលជាជនជាប់ចោទបានអង្គុយបង្ហូរទឹកភ្នែកនៅមុខបន្ទប់សាវនាការក្រោយពីស្ដាប់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមសម្រេចឲ្យជាប់ពន្ធនាគារកំណត់៧ឆ្នាំ ពិន័យប្រាក់បង់ចូលថវិការដ្ឋចំនួន១០០លានរៀល និងរឹបអូសអចលនទ្រព្យចំនួន៣កន្លែង ទុកជាទ្រព្យសម្បត្តិរដ្ឋ។

Banner Sidebar 1 – ទឹកលាងដៃ

ការប្រកាសសាលក្រមសម្រេចផ្តន្ទាទោសអតីតប្រធានមន្ទីរសូរិយោដីខេត្តព្រះសីហនុរូបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រោមការចោទប្រកាន់ពីបទ <<បំពានធនធានធម្មជាតិ បទរំលោភអំណាច និងផ្ដល់ឯកសារក្លែងក្លាយដល់អាជ្ញាធរពាក់ព័ន្ធ>>។

គួរជម្រាបថាសាវនាការនោះក៏មានវត្តមានរបស់ជនជាប់ចោទ នួន ប៉ុក ចូលរួមផងដែរ។

អត្ថបទដែលជាប់ទាក់ទង