ក្រសួងអប់រំ អនុញ្ញាតឲ្យបើកដំណើរការសាលារៀន និងស្តាតអូឡាំពិកឡើងវិញ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុញ្ញាតឲ្យដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ព្រមទាំងការហាត់ប្រាណ និងលេងកីឡា នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកឡើយវិញ។

Banner Sidebar 1 – ទឹកលាងដៃ

យ៉ាងណាមិញ ក្រសួងនៅតែរក្សាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។

ផងដែរនោះ ក្រសួងអប់រំ អនុញ្ញាតឲ្យមានការហាត់ប្រាណ លេងកីឡា និងការចេញចូល បរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកានេះតទៅ ដោយបន្តអនុវត្តនូវវិធានសុវត្ថិភាព សុខភាព និងរក្សាគម្លាតសុវត្ថិភាពសង្គម។

 

 

អត្ថបទដែលជាប់ទាក់ទង