គេជួយច្រើនណាស់! តែកុំជួយធ្វើបាបកុមារី យ៉ង់ ស្រីនីត
រឿងរ៉ាវ កុមារី យ៉ង់ ស្រីនីត បានធ្វើឲ្យមហាជននៅលើបណ្តាញហ្វេសប៊ុកនាំគ្នានិយាយមិនឈប់ឈរអស់រយៈពេលជិត១សប្តាហ៍មកហើយ។
កុមារីវ័យ១១ឆ្នាំរូបនេះ បាននិយាយថា ខ្លួនគេចង់ក្លាយខ្លួនជាអ្នកចំរៀង ឬគ្រូបង្រៀននាពេលអនាគត។ ដោយសារតែបទសម្ភាស បូកនឹងមុខមាត់បែបធម្មជាតិ និងក្តីស្រមៃនេះហើយ ទើបកុមារីរូបនេះ ល្បីល្បាញពេញបណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជា។
មកដល់ពេលនេះ មានអ្នកខ្លះចង់ជួយលុយ អ្នកខ្លះចង់ជួយកែសម្ផស្ស អ្នកខ្លះចង់ជួយបង្រៀនឲ្យថតសម្តែង អ្នកខ្លះចង់ជួយនេះ ឬនោះ ឬអ្នកខ្លះទៀត ចង់ជួយឪពុកម្តាយក្មេងនោះជាដើម។
តែទោះជាយ៉ាងណា បើអាណិតក្មេង ស្រីនីត បើអាណិត គ្រួសារនេះ ចូរសប្បុរសធម៌ទាំងឡាយ កុំជួយកែសម្ផស្សអី កុំទាន់យកគ្នាទៅសម្តែងអី កុំនាំកុមារីស្រីនីតនេះ ទៅធ្វើនេះ ឬនោះអី។ បើចង់ជួយគ្រួសារនេះ ឬកុមារីនេះ ចូរនាំគ្នាជួយឧបត្ថម្ភគ្រួសារ ឬកុមារីនេះឲ្យមានការអប់រំល្អសិន រួចហើយ ចាំជួយគ្នាឲ្យមានជំនាញ ឬអាជីពត្រឹមត្រូវណាមួយនាពេលអនាគត។ ឲ្យគ្នាមានចំណេះមូលដ្ឋានសិន ចាំធ្វើអ្វីផ្សេងទៀត។
តួរយ៉ាងគួរមើលគំរូ ឧកញ៉ា ស្រី ចាន់ថន ដែលបានជួប និងជួយ ស្រីនីត ដែលលោកឧកញ៉ា ស្រី ចាន់ថន បានចុះមកដល់ផ្ទះរបស់ប្អូនស្រី យ៉ុង ស្រីនីត ដែលកំពុងជួបការលំបាក និងមានជីវភាពខ្វះខាតច្រើន ដោយសព្វថ្ងៃគាត់ក៏មិនទីលំនៅច្បាស់លាស់ នឹងមានបងប្អូនបង្កើតដល់៦នាក់ ហើយក្នុងនោះដែរស្រីនីតរីក៏មានបំណងប្រាថ្នា២យ៉ាង៖
ទី១-ចង់អោយគ្រួសារមានផ្ទះផ្ទាល់ខ្លួន ហើយឪពុកមានការងារធ្វើ
ទី២- នៅពេលអនាគតប្អូនស្រីចង់ធ្វើជាគ្រូបង្រៀន និងជាអ្នកចំរៀង..
ដោយឃើញពីការលំបាករបស់ស្រីនីត ក៏ដូចជាបំពេញបំណងប្រាថ្នារបស់ស្រីនីត ឧកញ៉ា ស្រី ចាន់ថន បានសម្រេចចិត្តថានឹងផ្តល់ដី ហើយជួយសាងសង់ផ្ទះថ្មី១ខ្នង, កង់ចំនួន ០២គ្រឿង សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ជូនស្រីនីត..
ថែមទាំងផ្តល់ការងារអោយឪពុករបស់ប្អូនស្រី មានការងារធ្វើ និងមើលថែដល់ក្រុមគ្រួសាររបស់ប្អូនស្រីដើម្បីមានអនាគតភ្លឺស្វាងទៅមុខទៀត..។