មន្ត្រី​សាលាខេត្តបាត់ដំបង​ហៅអ្នករិះគន់សុទ្ធតែ​ “​ អា​ “​

បាត់ដំបង​ ៖​ បញ្ហា​រិះគន់​កក្រើក​ហ្វេសប៊ុក​ ខ្លាចបាត់តោថ្ម​ និង​ បាក់ស្ពានចាស់​បានកេីតមានឡេីងតាំងពី​ សាលាខេត្តបាត់ដំបង​ធ្វើ​លិខិត​ស្នើ​ទៅ​ក្រសួង​ វប្បធម៌​ និង​ វិចិត្រ​ សិល្បៈ​ ដេីម្បី​រុះរើ​ស្ពាន​ចាស់​អាយុ​ ១០៦​ ឆ្នំា​ នៅមុខសាលាខេត្តបាត់ដំបង​តាំង​ពី​ដេីមខែធ្នូ​ ឆ្នំា​ ២០១៩​ មកម្ល៉េះ​ ។  

Banner Sidebar 1 – ទឹកលាងដៃ

នៅថ្ងៃទី​ ៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ រដ្ឋបាល​ខេត្តបាត់​ដំបង​ បានធ្វើ​លិខិត​ស្នើ​ទៅ​ក្រសួង​វប្បធម៌​ និង​ វិចិត្រ​សិល្បៈ​ ដេីម្បី​រុះរើ​ស្ពាន​ចាស់​អាយុ​ ១០៦​ ឆ្នំា​ នៅមុខសាលាខេត្តបាត់ដំបង​ សាងសង់​ស្ពាន​ថ្មីជំនួសវិញ​ ។  ប៉ុន្តែ​សំណេីររបស់​ រដ្ឋបាល​ខេត្តបាត់​ដំបង​ ត្រូវ​បាន​ក្រសួង​វប្បធម៌​ និង​ វិចិត្រ​ សិល្បៈ​ ជំទាស់​មិនអោយរុះរេីទេ​ ត្រូវទុកអភិរក្សដេីម្បីក្មេងជំនាន់ក្រោយបានស្គាល់​ ។  

បន្ទាប់​មក​រដ្ឋបាល​ខេត្តបាត់​ដំបង​ មិនរុះរេីទេ​ តែសាងសង់ស្ពានថ្មី​ដែលឃ្លាតពីស្ពានចាស់​ប្រមាណ​ ៦​ ម៉ែត្រ​ ប៉ុណ្ណោះ​ ។ 

នៅពេលដំណេីរការខួងគ្រឹះ​ នៅថ្ងៃទី​ ១៥​ ខែ​ មករា​ ឆ្នាំ​ ២០២០​ ប្រជាពលរដ្ឋ​ខេត្ត​បាត់ដំបង​ ក៏ដូចជា​មហាជន​ បានបង្ហាញ​ការបារម្ព​ពីការបាក់ស្ពានចាស់​ ឬ​ អាចបាត់តោថ្ម​ ក៏បានរិះគន់​និងបញ្ចេញមតិផ្សេងៗគ្នាច្រេីននៅលេីបណ្ដាញសង្គម​ ហ្វេសប៊ុក​ ។  

ស្រាប់​តែ​នៅ​ថ្ងៃទី​ ១៦​ ខែ​ មករា​ ឆ្នាំ​ ២០២០​ មន្ត្រី​សាលាខេត្តបាត់ដំបង​មួយរូបឈ្មោះ​ កាន់​ ប៊ុន​ថុល​ បានសរសេរ​បង្ហោះ​នៅ​លេីបណ្ដាញសង្គម​ ហ្វេសប៊ុក​របស់​លោក​ឈ្មោះ​ Kan Bunthol ដោយបានរៀបរាប់ថា​ ពូមីងគាត់ដេីរមកលេងលេីស្ពានថ្មចាស់​ ហេីយគាត់​និយាយ​ថា​ “​ អាណាគេថាបាត់តោ​ តោនៅតែជាតោ​ អាអ្នកថា​វាចេះតែថា​ “​ ។  

ប៉ុន្តែ​បន្ទាប់​ពី​ ប្រជាជន​ចូលទៅតវ៉ា​ និង​ ជេរ​មន្ត្រី​រូបនោះច្រេីន​ លោក​ កាន់​ ប៊ុន​ថុល​ ក៏បានលប់​ការផុសនោះចោលវិញទៅ​ ។  

ការសាងសង់​ស្ពានថ្មីនេះ​ត្រូវ​បាន​គេឆ្ងល់ថា​ ហេតុអ្វី​បាន​ អាជ្ញាធរ​ខេត្ត​បាត់ដំបង​ជ្រេីសរេីស​ទីតាំង​សាងសង់​ស្ពាន​នៅ​កៀកស្ពានចាស់​ ហេីយក្បាលស្ពានខាងលិចទល់នឹងសួនច្បារ​ ក្បាលស្ពានខាងកេីត​ទល់នឹង​ផ្ទះ​ប្រជាពលរដ្ឋ​ ។  បេីទោះបីស្ពាននេះធ្វេីហេីយក៏ដោយថ្ងៃក្រោយក៏មិនអាចរំដោះចរាចរបានច្រេីនដែរ​ ព្រោះគ្មានផ្លូវស្របស្ពាន​ ។  

កន្លង​មកនៅ​ថ្ងៃទី​ ៣​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៤​ អាជ្ញាធរ​ខេត្ត​បាត់ដំបង​ ធ្លាប់​បានអោយគេជីកកំណប់ម្ដងហេីយនៅ​ក្បែតោថ្មទល់មុខសាលាខេត្តបាត់ដំបងនេះ​ ។  ប៉ុន្តែ​បានផ្អាកទៅវិញ​បន្ទាប់​ពី​ប្រជាជន​ចូលទៅតវ៉ា​ច្រើន​ ។

អត្ថបទដែលជាប់ទាក់ទង