ច្បាស់ ហេីយ ដេីម្បី ងាយស្រួលទំនាក់ទំនង ” ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ” ទូទាំង ប្រទេស សូម ចែក រំលែក បន្ត !

 

Banner Sidebar 1 – ទឹកលាងដៃ

 

ច្បាស់ ហេីយ ដេីម្បី ងាយស្រួលទំនាក់ទំនង ” ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ” ទូទាំង ប្រទេស សូម ចែក រំលែក បន្ត !

ឯកឧត្តម គី តិច ប្រធាន ក្រុម មេធាវី ស្ម័គ្រចិត្ត សម្ដេចតេជោ នៅព្រឹក ថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២០ នេះ បានសរសេរ បង្ហោះ នៅលេី ទំព័រ ហ្វេសប៊ុក របស់ ឯកឧត្តម ដោយភ្ជាប់ ជាមួយ រូបថត លេខ ទូរស័ព្ទ របស់ ថ្នាក់ ដឹកនាំ និង សមាជិក ក្រុម មេធាវី ស្ម័គ្រចិត្ត សម្ដេចតេជោ នៅ ទូទាំង ប្រទេស ដេីម្បី ងាយស្រួល កត់ សំគាល់ និង ទំនាក់ទំនង ។

គួរបញ្ញាក់ផងដែរថា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មាន Facebook ផ្លូវការរបស់ខ្លួន ដែលមានឈ្មោះថា « ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» ហើយការបង្កើតទំព័រ Facebook នេះ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការឆ្លើយតបទៅនឹងក្តីកង្វល់នានា របស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសស្ត្រីក្រីក្រ ដែលកំពុងតែជួបប្រទះនូវបញ្ហាផ្លូវច្បាប់ នាពេលបច្ចុប្បន្ននេះ តាមរយៈបណ្តាញសង្គមមួយនេះ។

ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន ដោយមានលោកមេធាវី គី តិច ជាប្រធានក្រុម ត្រូវបានបង្កើតឡើង បានចូលរួមការពារក្តីដល់ស្ត្រី ក្រីក្រយ៉ាងច្រើនផងដែរ ហើយចំណុចទាំងនេះ បានបង្ហាញថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគិតយ៉ាងល្អិតល្អន់ក្នុងកិច្ចការជួយដល់ស្ត្រី ដែលមានជីវភាពក្រីក្រ ជាពិសេសដែលមិនមានសិទ្ធិពេញលេញ ពុំមានការការពារសិទ្ធិ របស់គាត់តាមផ្លូវច្បាប់ ទាំងទណ្ឌិតដែលនៅក្នុងពន្ធនាគារ ទាំងជនត្រូវចោទដែលបានឃុំខ្លួនបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ទាំងនៅខាងក្រៅដែលពុំមានការទទួល ការការពារតាមផ្លូវច្បាប់ ដោយមិនគិតថ្លៃសេវា។

ក្រៅពីលេខទូរស័ព្ទ បងប្អូនប្រជាពលរដ្ឋអាចចូលទៅកាន់ Facebook ផ្លូវការរបស់ក្រុមមេធាវីដែលមានអាស័យដ្ឋានដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង