ផ្អើលអស់សមត្ថកិច្ចខណះប្រទះ​ឃើញ​យន្តហោះ​ដ្រូនដ៏ធំ១គ្រឿងធ្លាក់​នៅកោះ​ស្តេច ខេត្តកោះកុង

Banner Sidebar 1 – ទឹកលាងដៃ

ខេត្តកោះកុង ៖ មេឃុំកោះស្តេច លោក សុខ ចេង បានអោយដឹងថា បើតាម​សេចក្តីរាយការណ៍ ដ្រូនដ៍ធំ១គ្រឿងធ្លាក់​នៅកោះ​ស្តេច ហើយបានធ្វើអោយមានការភ្ញាក់ផ្អើលអស់សមត្ថកិច្ច ខណះពេលនេះ សមត្ថកិច្ច​កំពុងឡោមព័ទ្ធ ដោយរង់ចាំជំនាញពីក្រសួងទៅពិនិត្យ ។

ហេតុការណ៍មាន​ដ្រូ​ន​១គ្រឿង​ដែល​មាន​លេខ​សម្គាល់ 1701002 បាន​ធ្លាក់​នៅ​ក្នុងភូមិ​សាស្ត្រ ភូមិ​ពាមកាយ ឃុំ​កោះ​ស្តេច ស្រុក​គិរី​សាគរ ខេត្តកោះកុង ដែលត្រូវ​បាន​គេ​ប្រទះ​ឃើញ​នេះ កើតឡើងនាព្រឹក​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២០ តាមការបញ្ជក់ថាដ្រូននេះ មានស្លាបប្រវែង៩ម៉ែត្រ តួខ្លួនប្រវែងជាង៤ម៉ែត្រ ។ ជុំវិញ​ករណី​ខាងលើ​នេះ បើ​តាម​សមត្ថកិច្ចនគរបាល​ខេត្តកោះកុង ប្រាប់​ថា​ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​បន្ថែម​អំពី​ប្រភព​នៃ​ដ្រូ​ន​នេះ​ហើយ ។

ទោះជាយ៉ាងណា មជ្ឈដ្ឋានខ្លះបានដាក់ការសង្ស័យថាជាដ្រូនស៊ើប ការណ៍ ព្រោះទំហំធំខុសធម្មតា ហើយតំបន់កោះស្តេចជាតំបន់ដែលគេចោទប្រកាន់ ។

អត្ថបទដែលជាប់ទាក់ទង