ករណីយុវតីពាលទាំង ៤ នាក់ត្រូវបានដោះស្រាយបញ្ចប់
មន្ត្រីនគរបាលព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងនៅរសៀលនេះថា ករណីយុវតីពាល ៤ ដែលប្រេីអំពេីហឹង្សាទៅលេីជនរងគ្រោះជាសិស្សស្រីម្នាក់នៅ វិទ្យាល័យផ្សារដេីមថ្កវ នោះ បានដោះស្រាយបញ្ចប់ហេីយ ដោយ យុវតីពាលទាំង ៤ នាក់ បានទទួលស្គាល់កំហុស និង បានសុំទោសជនរងគ្រោះ ព្រមទាំងបានធ្វេីកិច្ចសន្យាឈប់គុំគួនឬបង្ករអំពើហឹង្សាតទៅទៀត ។ ការធ្វើកិច្ចសន្យានោះ ឪពុកម្ដាយ យុវតីពាលទាំង ៤ នាក់នោះ ក៏ធ្វើលិខិតធានាយកកូនទៅអប់រំបន្ថែមរៀងៗខ្លួនផងដែរ ។

ចំណែកជនរងគ្រោះ និង ឪពុកម្ដាយ បានយល់ព្រមបញ្ចប់រឿងត្រឹមនេះ ដោយយល់ព្រមទទួលសំណងជម្ងឺចិត្តចំនួន ២០០០ ដុល្លារ និង យល់ព្រមទទួលយកការសុំទោស និងការសន្យាពីយុវតីពាលទាំង ៤ នាក់ ផងដែរ ។
ការផ្ដល់ឱកាសអោយយុវតីពាលទាំង ៤ កែខ្លួន ដោយសារតែ យុវតីទាំង ៤ ជា អនិតិជន ។