លោកឧត្តមសេនីយ៍ស្នងការបញ្ចេញបន្ថែមនូវ គ្រឿងឧបភោគបរិភោគ និងសំភារៈបង្ការឆ្លងមេរោគចែកជូនដល់កម្លាំងនគរបាលទាំងអស់ទូទាំងខេត្ត

ខេត្តព្រះសីហនុ ៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ៣ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី03 ខែធ្នូ ឆ្នាំ2020 លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជារឲ្យលោកឧត្តមសេនីយ៍ត្រី ជិន វិទ្យា ស្នងការរងផែនការងារគ្រប់គ្រងធនធានមនុស្ស រៀបចំគ្រឿងឧបភោគបរិភោគ និងសំភារៈបង្ការឆ្លងមេរោគយកទៅឧបត្ថម្ភដល់កម្លាំងនគរបាលទូទាំងខេត្ត។

Banner Sidebar 1 – ទឹកលាងដៃ

លោកឧត្តមសេនីយ៍ត្រី ជិន វិទ្យា បានមានប្រសាសន៍ថាការឧបត្ថម្ភនាពេលនេះរួមមាន អង្ករ១៧២បាវ ១៥៦កេសតូច ភេស្ជៈ៦៦០កេស ត្រីខ៨កេសធំ សាប៊ូដុំ ១១៣០ដុំតូច ម៉ាស់៨២ប្រអប់ និងអាល់កុលសម្លាប់មេរោគមួយចំនួន ក្នុងនោះអធិការដ្ឋានក្រុងស្រុកទាំងអស់ក៏បានទទួលកុំព្យូទ័រ និងម៉ាសុីនព្រីន ក្នុងមួយអធិការដ្ឋានមួយឈុតផងដែរ។

លោកឧត្តមសេនីយ៍ត្រីស្នងការង តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានមានប្រសាសន៍បន្ថែមថា ការបន្តបែងចែកស្បៀង និងសំភារៈបង្ការមេរោគនេះ គឺក្នុងទិសដៅបន្តរជួយដល់ការងារកិចការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្តិភាពទូទាំងខេត្ត ជាពិសេសការចូលរួមទប់ស្កាត់ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូ១៩នេះតែម្តង៕

អត្ថបទដែលជាប់ទាក់ទង