លោកឧត្តមសេនីយ៍ស្នងការ នាំយកថវិការស័្មគ្រចិត្តចូលរួមជាមួយរាជរដ្ឋាភិបាលតាមរយះឯកឧត្តមអភិបាលខេត្ត ដើម្បីទិញវ៉ាក់សាំង






ខេត្តព្រះសីហនុ ៖ នាព្រឹក ថ្ងៃសៅរ៍ ១២ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បាននាំយកថវិការស្ម័គ្រចិត្តរួមគ្នារបស់កងកំលាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សម្រាប់ចូលរួមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារមេរោគកូវីត១៩

តាមរយះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីញនុ ដែលមានទឹកប្រាក់សរុបជារៀល ១២,៧៩៥,០០០ ៛ (ដប់ពីរលាន ប្រាំពីររយកៅសិបប្រាំពាន់ រៀលគត់) និងទឹកប្រាក់សរុបជាដូល្លា ៤,៧៣០ ដូល្លារ (បួនពាន់ ប្រាំពីររយសាមសិប ដូល្លារអាមេរិកគត់)៕

