ស្រីអូន ម៉ែលែងដេីរលាងចានអោយគេទៀតហេីយ
ពិតជារំភើបខ្លាំងណាស់ ស្រីអូននិងស្វាមីបានទទួលចិញ្ចឹមតារាជេីងចាស់ដែលមានជីវភាពខ្វះខាតខ្លាំងនិងចេញសងថ្លៃផ្ទះជូនគាត់លែងអោយគាត់ពិបាកដេីរលាងចានអោយគេទៀតហេីយ ។

ថ្ងៃនេះស្រីអូនមានម្ដាយធម៌ដែលជាតារាជេីងចាស់ដល់ទៅ ៤នាក់ ជារឿងកម្រមាននៅក្នុងប្រទេសកម្ពុជា ។

តាមរយៈ ការបង្ហោះក្នុងបណ្តាញសង្គមរបស់ស្រីអូន សម្រស់ធម្មជាតិ បានអោយដឹងថា៖
<< នាងខ្ញុំស្រីអូននិងស្វាមីបានទទួលតារាជេីងចាស់ដែលមានជីវភាពខ្វះខាតមកធ្វេីជាម្ដាយធម៌ដេីម្បីផ្គត់ផ្គង់នឹងមេីលថែ ថ្ងៃនេះមានម្ដាយធម៌ដល់ទៅ ៤ នាក់ កូននឹងទិញធានារ៉ាប់រងសុខភាពជូនម៉ែ ផ្ដល់ដេីមទុនរកសុីជូនម៉ែ ផ្ដល់កន្លែងស្នាក់នៅ និងថវិការ ម៉ែខាលែងដេីរលាងចានអោយគេទៀតហេីយ កូនបានសងថ្លៃផ្ទះដែលម៉ែជំពាក់គេរួចរាល់ហេីយ ឈប់យំទៅម៉ែ បងប្អូនគ្រប់គ្នាមិននឹកស្មានថាម៉ែៗពិបាកដល់ថ្នាក់នេះទេ កូនបានជួយម៉ែៗហេីយ ជូនបុណ្យផងបងប្អូនខ្មែរ ។ >>




