អស្ចារ្យមែន កញ្ញាចិន្តា ដូរី ក្លាយជាអ្នកបេីកយ្តហោះស្រីដំបូងគេនៅកម្ពុជា
រាជធានីភ្នំពេញ ៖ កញ្ញា ចិន្តា ដូរី ជាកូនខ្មែរម្នាក់ដែលពូកែ ដំបូងឡើយកញ្ញាចូលបម្រើការងារជានារីអាកាសចរណ៍ទេ (អ្នកបម្រើលើយន្តហោះ) ដោយក្តីជំនះនាងតស៊ូខិតខំរៀនសូត្រ រហូតក្លាយជាអ្នកបើកយន្តហោះ ស្ត្រីមុនដំបូងគេនៅកម្ពុជា ។
កញ្ញា ចិន្តា ដូរី គឺជាអាកាសយានិកា ខ្មែរទី១ ដែលធ្វើឲ្យមហាជនមានការកោតសរសើរយ៉ាងខ្លាំង ក្នុងនោះដែរ ក៏មានក្រសួងកិច្ចការនារី ចូលរួមអបអរសារទរដល់កញ្ញាផងដែរ ។ ហើយកញ្ញាគឺជាគំរូដ៏ល្អម្នាក់សម្រាប់យុវតីដទៃទៀត ក្នុងការសម្រេចក្ដីស្រមៃរបស់ខ្លួន ។
នេះជារឿងដ៏កម្រមួយ ដែលនារីខ្មែរម្នាក់អាចក្លាយទៅជាអាកាសយានិកា ព្រោះថា ចិន្តា ដូរី ធ្លាប់ជានិស្សិតដែលបញ្ចប់ការសិក្សាផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ បន្ទាប់មកក៏បានក្លាយអ្នកបម្រើការលើយន្តហោះ បានដូចបំណង ប៉ុន្តែកញ្ញា មិនបានបញ្ចប់ក្តីស្រមៃនោះទេ កញ្ញាបន្តរៀនសូត្រ ជាពីឡុតនៅឯក្រៅប្រទេស ប្រមាណជា៤ឆ្នាំ និងខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែម រហូតដល់ទទួលបានជោគជ័យ ក្លាយជាអ្នកបើកយន្តហោះស្ត្រីខ្មែរទី១ ៕
ប្រភព ៖ Cambodia Post