លោកឧត្ដមសេនីយ៍​ទោ​ បាន​ ប្រាក់​ សុំបំភ្លឺចំពោះ​ការចោទប្រកាន់​របស់​លោកតា​ ឡឹក​ ធន​ !

នៅយប់ថ្ងៃទី​ ១៨​ ខែ​ មករា​ ឆ្នាំ​ ២០២០​ លោកឧត្ដមសេនីយ៍​ទោ​ បាន​ ប្រាក់​ បានមកដល់ទីស្នាក់ការ​គេហទំព័រ​ PVNNដេីម្បីសុំបំភ្លឺចំពោះ​ការចោទប្រកាន់​របស់​លោកតា​ ឡឹក​ ធន​ ដែលថា​ លោកទិញដីមិនបានអោយលុយគ្រប់ចំនួន​ដោយកក់ប្រាក់តែ​ ៩០០​ ដុល្លារ​  ។  

Banner Sidebar 1 – ទឹកលាងដៃ

លោកឧត្ដមសេនីយ៍​ទោ​ បាន​ ប្រាក់​ បានបំភ្លឺថា​ នៅឆ្នាំ​ ២០០៧​ លោកពិតជាបានទិញដីពី​លោកតា​ ឡឹក​ ធន​ ទំហំ​ ១០​ ហិកតា​ នៅ​ភូមិ​ ពពាលខែ​ ឃុំ​ ដីឥដ្ឋ​ ស្រុក​ កៀនស្វាយ​ ខេត្ត​ កណ្ដាល​ តម្លៃ​ ៣៥០០០​ ដុល្លារ​ ពិតប្រាកដ​មែន​ និងបានអោយលុយទៅលោកតា​ ឡឹក​ ធន​ ជាបន្តបន្ទាប់​ សរុប​ចំនួន​ ២៣៥០០​ ដុល្លារ​ មានស្នាមមេដៃប្រគល់ទទួលត្រឹមត្រូវ​ ។ ​ នៅសល់​ ១១៥០០​ ដុល្លារ​ ទៀតមិនទាន់បង់អោយដោយសារតែលោកតាវាស់ដីអោយមិនទាន់គ្រប់​ ។  

ចំពោះ​ការចោទប្រកាន់​ថា​ គាត់ប្រេីប្រាស់លិខិតក្លែង​ ឬ​ ក្លែង​លិខិត​ឯក​ជន​ រឹតតែ​មិនពិតទៅទៀត​ ព្រោះ​ ឯកសារ​ ដែល​ លោកតា​ ឡឹក​ ធន​ យកមកធ្វេីជាភស្តុតាងប្ដឹង​ និង​ ស្នេីសុំ​ នគរបាល​ធ្វើ​កោសល្យវិច័យ​ នោះ​ មិនមានឈ្មោះ​ លោកទេ​ ។  

នេះជាការបំភ្លឺរបស់​លោក ឧត្ដមសេនីយ៍​ទោ​ បាន​ ប្រាក់​ ដែល​បាន​បំភ្លឺ​នៅយប់ថ្ងៃទី​ ១៨​ ខែ​ មករា​ ឆ្នាំ​ ២០២០​ នេះ​ ។  ចំពោះ​ការពិត​ឬ​ យ៉ាងណា​នោះ​ ទុកអោយ​ តុលាការ​ស្រាវជាវ​រកការពិតចុះ​ដេីម្បី​រកយុត្តិធម៌​អោយទាំងសងខាង​ ។

របាយការណ៍​របស់​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ បានសន្និដ្ឋានថា​ លោកឧត្ដមសេនីយ៍​ទោ​ បាន​ ប្រាក់​ និង​ ឈ្មោះ​ ទេស​ សុផា​ អាចជាប់ពាក់ព័ន្ធ​នឹងការប្រេី​លិខិត​ក្លែង​ និង​ ក្លែង​លិខិត​ឯក​ជន​ ។

អត្ថបទដែលជាប់ទាក់ទង