អាកាសធាតុនៅកម្ពុជាអាចចុះត្រជាក់ដល់ ១៣ អង្សារ ចាប់ពីថ្ងៃទី ៩ ដល់​ ១៧ ខែមករា

ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា អាកាសធាតុនៅកម្ពុជាអាចនឹងចុះត្រជាក់ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។

Banner Sidebar 1 – ទឹកលាងដៃ

តំបន់វាលទំនាបអាចចុះត្រជាក់ក្នុងរង្វង់ ១៣ អង្សារ ទៅ ១៥ អង្សារ ចំណែកឯតំបន់ជួរភ្នំដង់រែកវិញ អាចចុះដល់ ១១ អង្សារឯណោះ លាយឡំជាមួយខ្យល់ខ្លាំង។

ហើយចំពោះតំបន់មាត់សមុទ្រធ្លាក់ចុះក្នុងរង្វង់ ១៧អង្សា និង ១៩អង្សារ។

ចំពោះស្ថានភាពបែបនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្ន និងថែរក្សាសុខភាពអោយល្អ ។

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង