សម្តេចតេជោ ហ៊ុន សែន ប្រកាសថាវ៉ាក់សាំងដែលនឹងចាក់លើកទីមួយនិងមុនគេគឺរូបសម្តេចផ្ទាល់តែម្តង
សម្តេចតេជោ ហ៊ុន សែន ប្រកាសថាវ៉ាក់សាំងដែលនឹងចាក់លើកទីមួយនិងមុនគេគឺសម្តេចផ្ទាល់តែម្តង នេះបើតាមការប្រកាសលើបណ្តាញហ្វេសប៊ុករបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។


ការប្រកាសលើបណ្តាញហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមុននេះបន្តិចដែលមាខ្លឹមសារដូចខាងក្រោម៖
“ពីថ្ងៃមុននេះខ្ញុំព្រះករុណាខ្ញុំបានទូលប្រគេននិងជំរាបជូនបងប្អូនជនរួមជាតិយើងហើយថាយើងបានទទួលពីសាធារណរដ្ឋប្រជាមានិតចិននូវជំនួយវ៉ាក់សាំងលើកដំបូងចំនួន១លានដូស។

ថ្ងៃនេះដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំងនិងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ខ្ញុំព្រះករុណាខ្ញុំសូមប្រកាសថាវ៉ាក់សាំងដែលនឹងចាក់លើកទីមួយនិងមុនគេគឺរូបខ្ញុំព្រះករុណាខ្ញុំនេះតែម្តង។ខ្ញុំព្រះករុណាខ្ញុំត្រូវតែស្ថិតនៅខ្សែត្រៀមជួរមុខដែលជាទម្លាប់ធម្មតារបស់ខ្ញុំព្រះករុណាខ្ញុំរាប់សិបឆ្នាំមកហើយ។អរគុណសន្តិភាព!អរគុណនយោបាយឈ្នះ ឈ្នះ!”