លោកតា អាយុ ៨៥ ឆ្នាំ ដែល កំពុង រងអំពេី អយុត្តិធម៌ ពី មន្ត្រី ភូមិ ឃុំ គោរព ស្នើ សុំ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចក្រឡាហោម ស ខេង ជួយរកយុត្តិធម៌ !


លោកតា អ៉ិន ឆេង អាយុ ៨៥ ឆ្នាំ ដែល ជាម្ចាស់ ផ្ទះ ម្ចាស់ ដី ទំហំ ជាង ២០០០ ម៉ែត្រ ការ៉េ ស្ថិតនៅ ផ្លូវ ជាតិ លេខ ១ ភូមិ ស្លាបតាអោន ឃុំ គគីរ ស្រុក គៀនស្វាយ ខេត្ត កណ្តាល បានសំណូមពរ ម្ដងហេីយ ម្ដងទៀត សុំអោយ ក្រសួង មហាផ្ទៃ កាត់ ដី និង ផ្ទះ របស់ គាត់ ចេញ ពី ទ្រព្យ សម្បត្តិ រដ្ឋ របស់ ក្រសួង មហាផ្ទៃ វិញ ព្រោះ ដី និង ផ្ទះ ខាងលេី ជា កម្មសិទ្ធិ របស់ លោកតា ដែល មាន លិខិត កាន់ កាប់ ត្រឹមត្រូវ ។
លោកតា បានបញ្ជាក់ ថា ក្រោយ ថ្ងៃ រំដោះ ៧ មករា ឆ្នាំ ១៩៧៩ គឺនៅ ឆ្នាំ ១៩៨១ មេភូមិ ស្លាបតាអោន ឈ្មោះ ចាន់ ប៉ិច បានមកសុំខ្ចីផ្ទះលោកតា ធ្វើ ទីស្នាក់ការ ភូមិ ។ លុះឆ្នាំ ១៩៩៨ ភូមិ បានរេី ទីស្នាក់ការ ចេញ ពី ផ្ទះ និង ដី របស់ លោក តា ។ លោកតា បញ្ជាក់ ថា ពេល មេភូមិ ខ្ចី ធ្វើ ទីស្នាក់ការ ភូមិ លោក តា និង គ្រួសារ នៅ លេីផ្ទះនិងដីនេះ ធម្មតា ។ លុះពេលលោកតា ធ្វើ ពាក្យ សុំ ធ្វើ ប័ណ្ណ កម្មសិទ្ធិ ស្រាប់ តែ មន្ត្រី ភូមិ មន្រ្តី ឃុំ ឡេីងថ្មី មិនធ្វេីអោយដោយ ទាមទារ អោយ លោកតា លក់ដី ចែក លុយគ្នា ។ ពេល លោក តា មិនព្រម លក់ ស្រាប់តែ មន្ត្រី ភូមិ មន្រ្តី ឃុំ ឃុបឃិត គ្នា ធ្វើ របាយការណ៍ បញ្ចូល ដី និង ផ្ទះ របស់ លោកតា ជាទ្រព្យ សម្បត្តិ ភូមិ ឃុំ តែម្ដង ។ សូម្បី តែ ដីចំការរបបលោកតាដែល រដ្ឋ ចែក អោយ ក្រោយផ្ទះ ក៏ពួកមន្ត្រី ភូមិ ឃុំ មិនធ្វេីអោយដែរ ។

ដោយមេីលឃេីញ អំពើ អយុត្តិធម៌ បែបនេះ លោកតា អ៉ិន ឆេង បានដាក់ ពាក្យ សុំ អន្តរាគមន៍ ទៅ ឯកឧត្ដម អភិបាល ខេត្ត កណ្តាល ។ ឯកឧត្ដម អភិបាល ខេត្ត កណ្តាល ក៏បាន បញ្ជាអោយ សូរិយោដី ធ្វើ ប័ណ្ណ កម្មសិទ្ធិ ដី ចំការ ខាងក្រោយ ជូន លោកតា ។ ចំពោះ ដី និង ផ្ទះ ដែល មន្ត្រី ភូមិ មន្រ្តី ឃុំ ឃុបឃិត គ្នា ធ្វើ របាយការណ៍ បញ្ចូល ជា សម្បត្តិ រដ្ឋ នោះ ឯកឧត្ដម អភិបាល ខេត្ត បានស្នេីសុំទៅ ក្រសួង មហាផ្ទៃ ដេីម្បី កាត់ ចេញ ប្រគល់ ជូន លោកតា វិញ ។
ប៉ុន្តែ រហូត មក ដល់ ពេល នេះ គឺ ជាង ២ ឆ្នាំ ហេីយ លោក តា មិនទទួល បាន ការឆ្លេីយតបពី ក្រសួង មហាផ្ទៃ នៅឡេីយទេ ។ ផ្ទុយទៅវិញ លោកតា បាន ទទួល ព័ត៌មាន មកថា មន្ត្រី អគ្គនាយកដ្ឋានភស្តភារ និង ហិរញ្ញវត្ថុ ក្រសួង មហាផ្ទៃ ទទួល របាយការណ៍ ភូតកុហក ពី មន្ត្រី ភូមិ ឃុំ ថា អាជ្ញាធរ មូលដ្ឋាន បានដូរ អោយដី លោកតា ខាងក្រោយ រួចហើយ ។ ពាក់ព័ន្ធនឹង របាយការណ៍ ភូតកុហក នេះ លោកតា បញ្ជាក់ ថា ដីចំការ ក្រោយផ្ទះ គឺ ជាដី របបរបស់លោកតា ដែល រដ្ឋ អំណាច ចែក ក្រោយពី លោកតា ទៅ ក ៥ ជាការលេីកទឹកចិត្តតែ ប៉ុណ្ណោះ ។ ចំណែក ដី និង ផ្ទះ លោកតា បច្ចុប្បន្ន គឺជា កម្មសិទ្ធិ របស់ លោកតា ដែល មានបង្កាន់ដៃកាន់កាប់ត្រឹមត្រូ វ ។
លោកតា ដែល មានអាយុ កាន់ តែចាស់ ខ្លាំងណាស់ ទៅហើយ សូម សំណូមពរ សុំអោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ មេត្តា ជួយអន្តរាគមន៍ប្រគល់ដី និង ផ្ទះ មកដល់លោកតាវិញ ដោយ ក្ដី អនុគ្រោះ ។





