មន្ទីរពេទ្យដឺប្រេស្ទីហ្ស៍សិង្ហបូរីនៅភ្នំពេញ
នៅថ្ងៃនេះខ្ញុំបានមកទទួលសេវាពិនិត្យសុខភាពនៅ មន្ទីរពេទ្យ ដឺ ប្រេស្ទីហ្ស៍ សិង្ហបូរី ដែលមានទីតាំងនៅអគារលេខ ១៦-១៨ ផ្លូវលេខ ២១ ក្រោយហាងម្លឹះ ឬ ជិតផ្សារកាប់គោ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។


ចំណាប់អារម្មណ៍របស់ខ្ញុំពេលដែលខ្ញុំមកពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដឺ ប្រេស្ទីហ្ស៍ សិង្ហបូរី ខ្ញុំសង្កេតឃើញថា មន្ទីរពេទ្យ មានការរៀបចំបានស្អាតល្អ មានបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនេីបៗ មានវេជ្ជបណ្ឌិតជនជាតិ សិង្ហបូរី វេជ្ជបណ្ឌិតបរទេស និង វេជ្ជបណ្ឌិតកម្ពុជា ដែលមានបទពិសោធន៍ និង សមត្ថភាពខ្ពស់ក្នុងការ ពិនិត្យ ពិគ្រោះ និង ព្យាបាលជំងឺ ។ ចំណុចពិសេសបំផុតនោះ គឺ វេជ្ជបណ្ឌិតដែលពិនិត្យ ពិគ្រោះ ជំងឺ របស់យេីងមុននឹងធ្វើការព្យាបាល គឺ វេជ្ជបណ្ឌិត សិង្ហបូរី បានជជីកសួរប្រវត្តិជំងឺរបស់យេីងតាំងពីយេីងកេីតរហូតដល់ពេលយេីងមកជួបពិគ្រោះ ជំងឺ និង សួរភ្ជាប់ជាមួយជំងឺឪពុកម្ដាយផងដែរ ដេីម្បីងាយស្រួលរកមូលហេតុដែលយេីងឈឺងាយស្រួលព្យាបាល ។
ខ្ញុំជាបុគ្គលម្នាក់ដែលធ្លាប់ចេញទៅ ពិនិត្យសុខភាពនៅប្រទេសក្រៅញឹកញាប់ ។ ឥលូវនេះនៅពេលដែល មន្ទីរពេទ្យ ដឺ ប្រេស្ទីហ្ស៍ សិង្ហបូរី មកបេីកនៅរាជធានីភ្នំពេញ ខ្ញុំលែងចេញទៅក្រៅទៀតហេីយ ។ ខ្ញុំនិយាយនេះមិនមែនមានន័យថា ពេទ្យក្នុងស្រុកមិនល្អទេ តែការជ្រើសរើសសេវាពិនិត្យសុខភាពរបស់ មនុស្សម្នាក់ៗជាសិទ្ធិសេរីភាព និង លទ្ធភាពរបស់បុគ្គលម្នាក់ៗតែប៉ុណ្ណោះ ។

ការចេញក្រៅពិនិត្យសុខភាពម្ដងៗធ្វេីអោយយេីងខាតពេលវេលា ខាតថវិកា ទាំងការស្នាក់នៅ ទាំងការហូបចុក ទាំងការធ្វេីដំណេីរ និង ទាំងការព្យាបាល ហេីយការព្យាបាលនៅមន្ទីរពេទ្យដឺប្រេស្ទីហ្ស៍ នៅរាជធានីភ្នំពេញ មានតម្លៃធូរជាងនៅប្រទេសសិង្ហបូរីទៀតផង ។
សុខភាពមនុស្សម្នាក់ៗមានតម្លៃខ្លាំងណាស់ សេវាពិនិត្យសុខភាពរឹតតែមានតម្លៃថែមទៀត បេីយេីងជ្រេីសរេីសរកសេវាដែលគ្មានគុណភាពអាចធ្វើអោយគ្រោះថ្នាក់ដល់សុខភាពរបស់យេីង ។

ដូច្នេះសូមបងប្អូនដែលមានបញ្ហាសុខភាព អាចទៅពិគ្រោះ ពិនិត្យ និង ទទួលការព្យាបាលនៅ មន្ទីរពេទ្យដឺប្រេស្ទីហ្ស៍ សិង្ហបូរី ដែលមានទីតាំងនៅជិតផ្សារកាប់គោ ពិតជាមិនខុសបំណងទេ ។
លេខទូរស័ព្ទទំនាក់ទំនងរបស់មន្ទីរពេទ្យ ៖ ០២៣ ២៦៦ ៩៩៩ , ០៨៥ ៦៨៩ ៥៦៨ និងលេខ ០៦៧ ៦៨៩ ៥៦៨ សូមអរគុណ 🙏🙏


