វីវរហេីយ លោក ហួត វុទ្ធី ព្រះរាជអាជ្ញាខេត្តកំពង់ចាម លែងយោគយល់នគរបាលខេត្តកំពង់ចាមទៀតហេីយ
បន្ទាប់ពីផ្ទុះរឿងអាស្រូវពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការចាប់វ៉ៃខ្នោះលោក អ៊ូ ជាលី គ្រូបង្រៀនផ្នែកគីមីវិទ្យា នៅសាលាឥន្ទ្រទេវី រួចមក លោក ហួត វុទ្ធី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម បានផ្ញេីសារទៅកាន់អធិការ អធិការរង ក្រុង ស្រុក ទូទាំងខេត្តកំពង់ចាម ដែលមានខ្លឹមសារថា “ សូមជំរាបជូន អធិការ អធិការរង ក្រុង ស្រុក ទាំងអស់ សូមពង្រឹងការទទួលខុសត្រូវដោយខ្លួនឯងផ្ទាល់នូវទង្វើការអនុវត្តច្បាប់ និង និតិវិធីច្បាប់ផ្សេង ។ ខ្ញុំ ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លែងមានការយោគយល់ទៀត ។ ពាក្យពោល ៖ យល់ញាតិឃ្លាតច្បាប់ ! “ ។
សាររបស់លោក ហួត វុទ្ធី បានកេីតឡេីងក្រោយពី លោកគ្រូ អ៊ូ ជាលី ស្រែករកយុត្តិធម៌ បន្ទាប់ពីរូបលោករងការចោទប្រកាន់ពីសំណាក់ នគរបាលស្រុកកងមាស និង នគរបាលខេត្តកំពង់ចាម ថារូបលោកបេីកឡានបុកគេស្លាប់នៅ ភូមិ អង្គរបាន ឃុំ អង្គរបាន ស្រុក កងមាស ខេត្ត កំពង់ចាម ។
លោក អ៊ូ ជាលី ការចោទប្រកាន់នេះ ហេីយ នគរបាលជំនាញបច្ចេកទេស វិទ្យាសាស្រ្ត និង នគរបាល ចរាចរណ៍ ក្រសួងមហាផ្ទៃ ក៏បានចុះស្រាវជ្រាវ រកឃើញថា រថយន្តរបស់លោក អ៊ូ ជាលី មិនពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នៅ ភូមិ អង្គរបាន ឃុំ អង្គរបាន ស្រុក កងមាស ខេត្ត កំពង់ចាម កាលពីថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ទេ ។
ពាក់ព័ន្ធនឹងសាររបស់លោក ហួត វុទ្ធី នគរបាលខេត្តកំពង់ចាមមួយរូបដែលស្នេីសុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា លោក ហួត វុទ្ធី ចង់ដោះដៃយករួចខ្លួនមិនបានទេ ព្រោះមុននឹងចាប់ឃាត់ខ្លួនជនសង្ស័យណាម្នាក់ នគរបាលសុទ្ធតែបានស្នេីសុំការឯកភាពពី លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ទាំងអស់ ។ នគរបាលមិនដែលហ៊ានចាប់ឃាត់ខ្លួនមនុស្សដោយគ្មានការ អនុញ្ញាតពី លោកព្រះរាជអាជ្ញាទេ ។
ដល់ម៉ោងសាចទឹកដាក់គ្នាហេីយពេលនេះ ។ តែចង់ដោះសារឬដោះដៃអ្វី សូមផ្ដល់យុត្តិធម៌ដល់គ្រូបង្រៀន អ៊ូ ជាលី ផង ។