រឿងក្តីវិវាទដីផ្លូវជាង១០ឆ្នាំ ឈ្នះក្តីនៅតុលាការកំពូល អាជ្ញាសាលាចុះអនុវត្តន៍៤ដងអត់បានបានសម្រេច ចុងក្រោយត្រូវរកលុយ $4,000 បង់អោយអ្នកចាញ់ក្តីទៀត!
អ្នកមីង អ៊ិត សៀក អាយុ ៦២ឆ្នាំ មានកូន៥នាក់ក្នុងបន្ទុក។ កាលពីឆ្នាំ ១៩៩៨ អ្នកមីងបានទិញដី១កន្លែងទំហំ ក្បាល៩ កន្ទុយចុះស្ទឹង (ព្រែកត្នោត) មានតម្លៃ $500 ពីម្ចាស់ផ្ទះដែលរស់នៅពីមុខដីគាត់សព្វថ្ងៃ. នៅភូមិក្រពើហា ឃុំព្រែកឬស្សី ស្រុកតាខ្មៅ ខេត្តកណ្តាល។


នៅពេលនោះម្ចាស់ផ្ទះដីខាងមុខមានផ្ទះតូចមិនទាន់ធ្វើធំដូចសព្វថ្ងៃទេ គាត់បានទុកផ្លូវចូលទៅដីខាងក្រោយទំហំប្រហែល៣ម៉ែត្រ ដើម្បីម្ចាស់ដីដែលបានទិញដីគាត់នៅខាងក្រោយអាចចេញចូលមកថ្នល់ខាងមុខបាន។
ក្រោយមកម្ចាស់ផ្ទះខាងមុខក៏បានធ្វើផ្ទះធំហើយបានពង្រីកទំហំដីដោយបានយល់ព្រមទុកអោយតែ១ម៉ែត្រ ជាផ្លូវចេញចូលអោយម្ចាស់ដីខាងក្រោយ ដោយមានផ្តិតមេដៃទទួលស្គាល់ដឹងឮនៅចៅសង្កាត់ព្រែកឬស្សីផងដែរ។

ក្រោយមកទៀតម្ចាស់ផ្ទះខាងមុខក៏ធ្វើចង្រ្កានបិទលើផ្លូវចេញចូល១ម៉ែត្រនេះថែមទៀត ហើយបន្ទាប់មកក៏បានធ្វើជញ្ជាំងបិទយកចំណីផ្លូវ១ម៉ែត្រយកទាំងស្រុងតែម្តង ដែលធ្វើអោយម្ចាស់ផ្ទះនៅខាងក្រោយគ្មានផ្លូវចេញចូល ហើយក៏កើតទៅជារឿងក្តីក្តាំប្តឹងផ្តល់គ្នាតាមផ្លូវតុលាការពីក្រោមដល់កំពូលហេីយលទ្ធផលចុងក្រោយអ្នកមីង អ៊ិត សៀក ជាអ្នកឈ្នះក្តី។ អាជ្ញាសាលាបានចុះមកអនុវត្តបើកផ្លូវឡើងវិញ ៤ដងរួចមកហើយ គឺលើកទី៤នៅថ្ងៃទី ៥ កុម្ភះ ២០២១ ម្សិលមិញនេះ
តែអនុវត្តន៍មិនបានជោគជ័យឡេីយ។ បន្ទាប់មកទៀត ក៏មានការសម្របសម្រួលរវាងលោកអាជ្ញាសាលា និងម្ចាស់ដីខាងមុខ និងម្ចាស់ដីខាងក្រោយ ដោយតម្រូវអោយអ្នកមីង អ៊ិត សៀក ភាគីឈ្នះក្តីនិងជាម្ចាស់ដីខាងក្រោយបង់ប្រាក់ $4,000 ទៅអោយភាគីអ្នកចាញ់ក្តីម្ចាស់ដីខាងមុខជាថ្លៃរុះរើនិងការខូចខាតក្នុងពេលបើកផ្លូវឡើងវិញ។
បើព្រមអោយលុយ $4,000 ទៅម្ចាស់ដីខាងមុខទើបគាត់យល់ព្រមអោយអនុវត្ត។ ដោយគ្មានជម្រើស អ៊ិត សៀកដែលជាភាគីឈ្នះក្តី បានសម្រេចចិត្តយល់ព្រមទាំងទឹកភ្នែក ទោះបីមិនមានលុយគ្រប់ចំនួនក៏ដោយ។

អ្នកមីង អ៊ិត សៀក សព្វថ្ងៃមានមុខរបរលក់នំប៉័ងសាច់ និងតៅហ៊ូ។ ជីវភាពពួកគាត់មានការលំបាក ហើយពេលនេះគាត់មានតែ $1,000 ហើយត្រូវការ $3,000 ទៀតដើម្បីយកទៅអោយភាគីម្ខាងទៀត ដេីម្បីមានផ្លូវចេញចូលផ្ទះគាត់។
( អរគុណលោកប្រធានមន្ទីរដែនដីបន្ទាយមានជ័យ $200, ប្រជាពលរដ្ឋ$100, $200 Chhay Naga, SamSatya $10, $25Kim Tek)បើបងប្អូនអាណិតអាសូរគាត់ ដើម្បីអោយគាត់មានផ្លូវចូលផ្ទះឡើងវិញមានតែចូលរួមជាថវិការម្នាក់បន្តិចៗដើម្បីគាត់យកទៅបង់ជូនភាគីចាញ់ក្តីតែប៉ុណ្ណោះទើបអាចបើកផ្លូវបាន។ សូមជួយពិចារណាផងចុះ!យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

ប្រភព៖ ផេកហ្វេសប៊ុក ឯកឧត្តម ដួង តារា